បណ្ណសារចំណាត់ក្រុម៖ កំណត់ត្រា

កំណត់ត្រា៖ ទិដ្ឋភាព​​អតីត​ពន្ធនាគារ​​កោះត្រល់…

This gallery contains 19 photos.

ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១២… ខ្ញុំបានទៅដល់អតីតពន្ធនាគារកោះត្រល់ នៅម៉ោងជិត ១រសៀល ហើយភ្លៀងក៍រាំងល្មមផងដែរ។ កាលខ្ញុំមកដល់ក្រុង អានថើយ កាលពីលើកមុន ខ្ញុំបានជិះកាត់ទីនេះដែរ តែមិនបានចាប់អារម្មណ៍ថា ទីនេះគឺជាអតីតគុកកោះត្រល់ទេ…។ អតីតពន្ធនាគារកោះត្រល់ ត្រូវបានវៀតណាមហៅថា ញ៉ាទូភូគួក (Nhà Tù Phú Quốc) ព័ទ្ធទៅដោយរបងលួសបន្លាជាច្រើនជាន់ក្រាសឃ្មឹក…។ នៅក្នុងដំណឹងសំរាប់ ផ្សព្វផ្សាយទាក់ទាញទេសចរណ៍ នៅលើកោះភូគួក គេបានណែនាំដល់ភ្ញៀវ ទេសចរណ៍ អំពីទីតាំងដែលត្រូវទៅកំសាន្តមានចំនួន ១០កន្លែង ដែលក្នុងនោះ មានកន្លែងមួយដាក់ថា Phu Quoc Prison or Jail Coconut Tree  ដែលនេះគឺជា អតីតពន្ធនាគារកោះត្រល់ … Continue reading

កំណត់ត្រា៖ ទៅ​កោះត្រល់ម្តងទៀត…

ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១២… ដោយសារតែប្រកាសរបស់ខ្ញុំ ដែលបាន រៀបរាប់ហូរហែពីទិដ្ឋភាពកោះត្រល់ទាំងមូល កាលពីខែមុន បានធ្វើអោយ មិត្តភក្តិខ្ញុំមួយចំនួន “ញ័រ” ចង់ និងបានពឹងអោយខ្ញុំ ជួយជូនមកលេងកោះត្រល់ ដើម្បីចង់ស្គាល់… ជាមួយគ្នានេះ ចិត្តខ្ញុំក៍ចង់ទៅមើលអតីតពន្ធនាគារកោះត្រល់ ផងដែរ។

ដោយហេតុនេះ  ទីបំផុតខ្ញុំបានមកដល់កោះត្រល់ ឬកោះភូគួកជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១២ ម្សិលមិញ… ហើយពេញមួយថ្ងៃ រសៀលម្សិលមិញនេះ អាកាសធាតុមានការអ័ព្ទអួរ បណ្តាលអោយមានខ្យល់ បោកបក់យ៉ាងខ្លាំង រកចេញទៅណាមិនរួចសោះ។

ចូលមកដល់ព្រឹកថ្ងៃទី ១៣ ឧសភា នេះទៀត ភ្លៀង និងខ្យល់នៅតែបន្តបោកបក់ មកលើកោះត្រល់ទាំងមូលឥតដាច់សោះ។ ដល់តែភ្លៀងចេញទៅណាមិនរួចបែបនេះ ខ្ញុំចេះតែគិតថា នៅខេត្តមណ្ឌលគីរីចុះ ភ្លៀងរំខានអត់បានឃើញច្រាំងទន្លេស្រែពក… តែពេលមកដល់កោះត្រល់ ឬកោះភូគួកនេះទៀត តិចលោភ្លៀងរំខានអត់បានទៅ ឃើញអតីតពន្ធនាគារកោះត្រល់ទៀតទៅ?… តែទោះជាយ៉ាងណា ខ្ញុំបានចេញ ដំណើរទាំងភ្លៀង សំដៅទៅទីប្រជុំជនអានថើយ (An Thoi) ដែលស្ថិតនៅចុង ខាងត្បូង នៃកោះភូគួក ហើយពេលដែលខ្ញុំទៅដល់ទីនោះ ភ្លៀងក៍រាំងល្មមផងដែរ។

ទីតាំងអតីតពន្ធនាគារកោះត្រល់ ដែលបច្ចុប្បន្នវៀតណាមហៅថា ញ៉ាទូភូគួក (Nhà Tù Phú Quốc) ស្ថិតនៅជាប់នឹងវិថីដ៏ធំ ជិតទីប្រជុំជនអានថើយ និងមានចំងាយ ប្រមាណជាង ២០គ.ម ពីក្រុងយឿងដុង។ មើលតាមស្លាកព័ត៌មានបានអោយដឹងថា អតីតពន្ធនាគារនេះត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក បានឃុំឃាំង និង ធ្វើទារុណកម្ម ទៅលើអ្នកទោសជាយុទ្ធជនបដិវត្តន៍ចំនួនបួនម៉ឺននាក់ នៅទីនេះ… តែខ្ញុំចេះតែគិតថា នៅទីនោះ ក៍ជាអតីតគុកកោះត្រឡាច ដែលអាណាព្យាបាលបារាំង បានបង្កើតឡើង ដើម្បីដាក់អ្នកទោសកម្ពុជា វៀតណាម ឡាវ ដែលជាសកម្មជន ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងផងដែរ។

ប្រកាសក្រោយ ខ្ញុំនឹងរៀបរាប់ ព្រមទាំងបង្ហាញរូបភាពលំអិត ស្តីពីទិដ្ឋភាពអតីត ពន្ធនាគារកោះត្រល់ ឬញ៉ាទូភូគួកនេះ ដែលបច្ចុប្បន្នបានក្លាយទៅជាសារមន្ទីរ ប្រវត្តិសាស្រ្តមួយ ដ៏គួរអោយតក់ស្លុត មិនចាញ់អតីតគុកទួលស្លែង ឬមន្ទីរឃុំឃាំង ស-២១ របស់របបកម្ពុជាប្រជាធិបតេយ្យប៉ុន្មានទេ…។

Nha Tu Phu Quoc, Vietnam

ស្រុកស្រែ

កំណត់ត្រា៖ បំណងចង់​ទៅ​​ឃើញច្រាំង​ទន្លេ​ស្រែពក ត្រូវ​បរាជ័យ…

This gallery contains 17 photos.

ព្រឹកថ្ងៃទី ០៧ ឧសភា… ថ្ងៃនេះផ្ទៃមេឃស្រឡះគ្រាន់បើ។ នៅតុកាហ្វេក្បែររង្វង់មូល គោព្រៃ ក្រុងសែនមនោរម្យ ខ្ញុំបានរកមើលកំណត់ត្រារបស់ខ្ញុំឡើងវិញ កាលពេល ទៅលេងស្រុកកោះញែក លើកចុងក្រោយ នៅថ្ងៃទី ១១ វិច្ឆិកា ២០១១ គឺក្នុងឳកាស ឈប់សំរាកពិធីបុណ្យអុំទូក។ ធ្មេចបើកៗ លឿនណាស់… មកដល់ពេលនេះ គឺមានរយៈពេល ៦ខែហើយ…។ ដោយមិនអោយខាតពេល ខ្ញុំបានលាក្រុមខ្ញុំ ដោយស្រូតដំណើរចេញទៅមុន… ហើយនៅម៉ោង ៩កន្លះព្រឹក ខ្ញុំបានទៅដល់ទីប្រជុំជនស្រុកកោះញែក ជាថ្មីម្តងទៀត… ទិដ្ឋភាពនៅទីនោះ គឺមិនមានការផ្លាស់ប្តូរទេ។ តែទិដ្ឋភាពនៅតាមដងផ្លូវវិញ គឺមានការផ្លាស់ប្តូរគួរអោយកត់សំគាល់។ ពេលទៅដល់កោះញែកភ្លាម ខ្ញុំរកជួលបានទាំងម៉ូតូ ទាំងម្ចាស់ ដើម្បីជូនខ្ញុំទៅឃុំណងឃីឡឹក ដែលស្ថិតនៅ ជាប់មាត់ទន្លេស្រែពក  និងជាព្រំប្រទល់ជាមួយខេត្តរតនៈគីរី ដែលមានចំងាយ … Continue reading

កំណត់ត្រា៖ ទៅមណ្ឌលគីរី ថ្ងៃទី ០៦ ឧសភា ២០១២…

This gallery contains 9 photos.

ជាថ្មីម្តងទៀត ខ្ញុំបានទៅដល់ខេត្តមណ្ឌលគីរី នៅវេលាម៉ោង ៣កន្លះរសៀល កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១២… នេះគឺគ្រាន់តែជាដំណើរកំសាន្តបង្រ្គប់កិច្ច តាមការសន្យារបស់ខ្ញុំ ដែលខ្ញុំបានក្រឡុកមិត្តខ្ញុំ កាលពីរដូវចូលឆ្នាំខ្មែរកន្លងទៅ ដោយពួកគេ មានផែនការមកលេងខេត្តនេះ តែខ្ញុំបែរជាបង្វិលពួកគេដូចអាប៉ោង អោយ ទៅលេងកោះត្រល់ ឬកោះភូគួក  ទៅវិញ… តែការមកលេងលើកនេះ ក៍ជាការល្អម្យ៉ាងដែរ ព្រោះខ្ញុំចង់ឡើងទៅស្រុកកោះញែក ម្តងទៀត និងចង់បង្ហួស ទៅឃើញច្រាំងទន្លេស្រែពក ដែលជាព្រំប្រទល់ខេត្តរតនៈគីរី ផងដែរ។ ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ សំដៅទៅច្រកព្រំដែន អន្លង់ជ្រៃ រួចបត់ឡើងទៅក្រែក ឆ្ពោះទៅស្នួល តែម្តង… ផ្លូវជាតិលេខ៨ មានសភាពធំទូលាយ… ហើយចាប់ពីរង្វង់មូលបែកទៅថ្នល់ទទឹង រហូតដល់ច្រក ព្រំដែនអន្លង់ជ្រៃ ផ្លូវជាតិនេះ … Continue reading