បណ្ណសារចំណាត់ក្រុម៖ កម្រងរូបភាព

ទិដ្ឋភាពសាលារៀនគួរ​ភាសា​អង់គ្លេស​​ ​នៅទីជនបទ…

This gallery contains 6 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពសាលារៀនគួរភាសាអង់គ្លេស នៅទីជនបទក្នុងភូមិមួយ របស់ខេត្តកណ្តាល ដែលខ្ញុំបានថតកាលពីប៉ុន្មានថ្ងៃមុន…។ បានឃើញទិដ្ឋភាព និងសូរស័ព្ទអោយរញៀវបែបនេះ ធ្វើអោយខ្ញុំនឹកទៅដល់វ័យកុមារភាពរបស់ខ្ញុំ ណាស់។ ពេលខ្ញុំដើរចូលទៅជិតថ្នាក់រៀន ពួកគេបានសើច និងស្រែក Hello!…ដាក់ខ្ញុំ អោយទ្រហឹង ព្រមទាំងសួរសុខទុក្ខខ្ញុំជាភាសាអង់គ្លេសថែមទៀតផង… ខ្ញុំបានសន្យាជាមួយពួកគេថា បើខ្ញុំបានមកលើកក្រោយទៀត ខ្ញុំនឹងផ្ញើស្ករសូកូឡា ដល់ពួកគេគ្រប់ៗគ្នា… ពួកគេបានបង្ហាញនូវស្នាមញញឹមអរគុណដាក់ខ្ញុំ ជាមួយនឹង សំឡេង Thank you!… យ៉ាងខ្ញៀវខ្ញារ។ ខ្ញុំបានជជែកលេងជាមួយអ្នកគ្រូមុនពេល បង្រៀនបន្តិច ដោយគាត់បានប្រាប់ខ្ញុំថា គាត់បានបង្រៀនកូនអ្នកស្រុកនៅទីនេះ យូរឆ្នាំហើយ… បំណងសំខាន់ គឺចង់អោយអនាគតរបស់ពួកគេ ចេះភាសាអង់គ្លេស ហើយយ៉ាងហោចណាស់ ក៍ពួកគេមិននៅផ្ទះ រំខានដល់ការធ្វើស្រែចំការរបស់ ឪពុកម្តាយគេដែរ… បើគិតជាកំរៃវិញ គឺគ្មានបានសល់អីទេ ព្រោះត្រូវបង់អោយ … Continue reading

ម្ហូបខ្ញុំម្សិលមិញ…

ម្សិលមិញ ខ្ញុំឃើញបងប្អូនខ្មែរឥស្លាមយើង រាយមងក្នុងទន្លេបានត្រីខ្ជឹង១ និង ត្រីឆ្លាំង១ ធាត់ទ្រលុកៗ ហើយខ្ញុំក៍ចែកទិញពីពួកគេ ដើម្បីយកមកធ្វើម្ហូប អោយប្លែកមាត់…។

ត្រីខ្ជឹង ខ្ញុំយកមកស្រុះទឹកក្តៅអោយអស់ក្រឡា កុំអោយដូចពស់ថ្លាន់ពេក… គិតថា នឹងយកវាទៅស្ងោរជ្រក់ត្រយូងចេក អោយជ្រះមាត់ម្តង…។ ឯត្រីឆ្លាំង វះពោះវា លាងច្បូតទឹកអំបិលលាយទឹកក្រូចឆ្មារ អោយកាត់ឆ្អាប រួចអាំងអត់បង្ខំលើរងើក ភ្លើង…។ ខ្ញុំដើរទៅក្រោយផ្ទះ ទៅអើតរកមើលក្តិបសន្តាន់ បេះបានបួនដប់ផ្លែ… គិតថា នឹងបុកវារួចដាក់ទឹកត្រី ញិចម្ទេសអោយហិរបន្តិច ដើម្បីផ្ទាប់ជាមួយត្រីឆ្លាំងអាំង… អស់លោកអ្នកអាចស្រមៃទៅដល់ពេលដែលម្ហូបខ្មែរទាំងពីរមុខនេះឆ្អិនទៅ តើនឹងមានរសជាតិយ៉ាងណា?… ខ្ញុំមិនហ៊ានដាក់បង្ហាញរូបម្ហូបទាំងពីរមុខនេះ ក្រោយពេលចំអិនទេ ព្រោះខ្ញុំខ្លាចអស់លោកអ្នកដែលកំពុងរស់នៅស្រុកក្រៅ ទប់មិនបានពីការនឹករលឹកមកស្រុកកំណើត ជាពិសេស នឹកដល់ក្តិបសន្តាន់ខ្មែរ ដ៏មានឳជារស…៕

My Food

My Food

ស្រុកស្រែ

កំណាព្យរាជវង្សថាំង…

“ខែប្រាំងថ្ងៃក្តៅ ខ្យល់បក់ ដីហុយគួរអោយស្រណោះ… ភ្លៀងខ្លាំង មេឃស្រទុំ ផ្លូវបែកភក់… ទាំងមនុស្ស ទាំងសត្វ នាំគ្នាដើរលើភក់ កាត់ភូមិឋានដ៏អ៊ូអរ…” ពិតជាមានន័យមែន…

Road of countryside, Cambodia

នេះជាផ្លូវក្នុងភូមិមួយរបស់ខេត្តកណ្តាល ដែលខ្ញុំបានថតកាលពីម្សិលមិញ… មើលទៅសក្តិសមនឹងខ្លឹមសាររបស់កំណាព្យរាជវង្សថាំង ខាងលើនេះណាស់…

ស្រុកស្រែ

គំរោងសំណង់អាគារ Riviera នៅកោះពេជ្រ…

This gallery contains 7 photos.

ខាងក្រោមនេះជាគំនូរប្លង់អាគារ Riviera របស់កោះពេជ្រ ដែលបានចាប់ ដំណើរការសាងសង់ហើយ…។ តាមរយៈគំនូរប្លង់បានបង្ហាញថា សំណង់អាគារ Riviera នេះ មានភាពស្រដៀងគ្នានឹងអាគារ Marina Bay Sands របស់សឹង្ហបុរីដែរ គ្រាន់តែ Riviera របស់កម្ពុជាយើង មានទំហំតូចជាង មានកំពស់ទាបជាង មានរាងមិនសង្ហាជាង និងធើអស់លុយតិចជាង អាគារ Marina Bay Sands តែប៉ុណ្ណោះ…។ អាគារ Riviera Diamond Island នៅទីក្រុងភ្នំពេញរបស់យើង ត្រូវបានគូរឡើង ដោយក្រុមវិស្វកររបស់ក្រុមហ៊ុនថៃមួយឈ្មោះ A7corp ដែលនឹងត្រូវចំណាយ អស់ថវិកា… [អត់ដឹង!]… ហើយនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ… [អត់ដឹង!]… ឯម្ចាស់របស់សំណង់អាគារនេះ … Continue reading