ថ្ងៃនេះ ទី២០ ខែកញ្ញា ឆ្នាំ២០១១…
ខ្ញុំបង្កើតគេហទំព័រផ្ទាល់ខ្លួននេះឡើង គឺដើម្បីកត់ត្រានូវកំណត់ហេតុ យោបល់ និងទស្សនៈផ្ទាល់ខ្លួន ព្រមទាំងរូបថតផ្សេងៗ ដែលខ្ញុំបានថតនៅតាមទីជនបទ ស្រែចំការក្នុងស្រុកខ្មែរយើង។ ខ្ញុំស្រឡាញ់ចូលចិត្តទេសភាពជនបទស្រែចំការ ណាស់… ហេតុនេះហើយបានជាខ្ញុំជ្រើសរើសឈ្មោះរបស់គេហទំព័រផ្ទាល់ខ្លួន របស់ខ្ញុំថា “ស្រុកស្រែ“…។
ខ្ញុំជាអ្នករស់នៅជនបទ ស្រែចំការ ដូចអ្នកស្រែចំការខ្មែរយើងទូទៅដែរ… គឺជាអ្នកស្រុកដែលរស់នៅតាមបណ្តោយដងទន្លេបាសាក់ត្រើយខាងកើត…។ បច្ចុប្បន្នខ្ញុំប្រកបការងារជាបុគ្គលិកសាមញ្ញៗ ធម្មតានៅក្នុងអង្គការមនុស្សធ៌មមួយ។ ឆ្លៀតពេលទំនេរក្នុងថ្ងៃឈប់សំរាក ខ្ញុំនឹងចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ព្រមទាំងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដែលមានទាំងប៉ុន្មាននៅទីនេះ ហើយខ្ញុំក៍សប្បាយរីករាយក្នុងការរៀនសូត្រនូវចំណេះដឹងទាំងឡាយ ពីអ្នកដែលនៅជុំវិញខ្ញុំក្នុងទីនេះដែរ…
ស្រុកស្រែ
មានហ្វេសប៊ុកអត់ពូ ?
អរគុណតាម៉ាប់… ខ្ញុំនេះស្រែណាស់ អត់មានទេ។ ចាំរកមើលបង្កើតអា ខ្វេះប៊ុក នេះនឹងគេមួយដែរសិន ព្រោះមានគ្នីគ្នាយើងច្រើនដែលបានសួរមកខ្ញុំថា មានអា ខ្វេះប៊ុក នេះអត់? ហើយមើលប្រហេលជាបង្កើតថ្ងៃនេះហើយ ដើម្បីអោយទាន់សម័យនឹងគេ… ហិហិហិៗៗៗ…
កុំភ្លេចទៅរកខ្ញុំផង !
បាទ ខ្ញុំទើបតែបង្កើតហើយ មិញណឹងឈ្មោះ ស្រុកស្រែ ដែរ។ តាម៉ាប់អាចរកតាមម៉ែល sroksrear@yahoo.com នេះទៅឃើញហើយ…
រកមិនឃើញទេពួអើយ !
បងស្រុកស្រែ! តើឈ្មោះពិតឈ្មោះអីទៅ ខ្ញុំគួរហៅ យយ៉ាងមេច?
សាម៉ាឌី និងតាម៉ាប់ សាក search រកមើលក្នុង facebook ដាក់ថា sroksrear ទៅប្រហែលជា ឃើញខ្ញុំហើយ… យកល្អ សាម៉ាឌី តាម៉ាប់ និង ឧត្តម ហៅខ្ញុំថា បងស្រុកស្រែ ទៅរាងពិរោះបន្តិច… ចាំស្គាល់គ្នាបន្តិចទៀត ខ្ញុំនឹងអោយលេខទូរស័ព្ទទាក់ទងផ្ទាល់តែម្តង។ អរគុណច្រើនណាស់…
បងស្រុកស្រែកំពុងនៅ អំពេញ ឬ នៅក្រៅ?
ពេលនេះខ្ញុំកំពុងនៅអំពេញ… តែមិនទៀងទេ ជួនកាលស្អែកសួរខ្ញុំទៅ ខ្ញុំកំពុងនៅព្រះវិហារក៍អាចថាបាន…ហើយខានស្អែកឡើងសួរម្តងទៀត ខ្ញុំកំពុងតែនៅប៉ៃលិនក៍អាចថាបាន… គឺដំណើរមិនទៀង ប្រេចប្រុច បាត់ឈឹង…ដូចពួកសំរាកខ្លួនក្នុងកុងចិនបុរាណ… ហេហេ… តែជានិច្ចកាល ខ្ញុំនៅព្រៃ នៅជនបទ ច្រើនជាងនៅក្នុងក្រុង…
សួរស្តីបង ស្រុកស្រែ
តើខ្ញុំអាចសុំស្កាល់លេខទូស័ព្ទបងបានអត់?ហើយបងកុំភ័យអី ខ្ញុំគ្មានបំណងអ្វីទេគ្រាន់តែចង់ឲបងជួយបង្រៀនអំពី វិបសាយ wordrees ។សូមបងមេត្តាផងណា ។តាមរយៈអីមែលខ្ញុំ rody.horm@yahoo.com .អរគុណទុកជាមុន ណា ។
ចាំស្អែកខ្ញុំនឹងទាក់ទង…
អរគុណ ណាបង ស្រុកស្រែ
បាត់អ្នកភូមិwordpress អស់!!សុំចូលមើលផង
បាទ, ស្វាគមន៍ជានិច្ច… ត្រូវការតែ ឬកាហ្វេ ឬឡាប់យ៉ែរ… ហេហេ… តាមសប្បាយចុះបាទ…
សុំកន្លែងម៉ាជ្រុង គ្រាន់បានង្គុយស្ដាប់ផង !
បាទអរគុណលោក accharia… សូមអញ្ជើញតាមសប្បាយចុះ… ខ្ញុំក៍ចង់ទៅអើតមើលផ្ទះលោកបន្តិចដែរ ក្រែងលោបានប្លែកភ្នែក ប្លែកត្រចៀកខ្លះ…
សួស្តីបងស្រុកស្រែ! ពិតជាសប្បាយពន់ពេកក្រៃដែលបានចូលមកលេង ផ្ទះផន់បង។ សូមមេត្តារាប់អានខ្ញុំផង ខ្ញុំជាអ្នកថ្មីថ្មោងបំផុតក្នុងវើតប្រេស អត់សូវស្គាល់គេ ឯងទេ។ តែក៏ស្គាល់បងម្នាក់ដែរ។
តាមសប្បាយចុះមនុស្សចម្លែក… ខ្ញុំទៅអើតមើលផ្ទះលោកដែរ ក្រែងបានតែឆ្ងាញ់មួយប៉ាន់ គ្រាន់ប្រាជ្ញវ៉ែ… អរគុណបាទ…
ពិតជា រំភើបចិត្តណាស់ចំពោះ ការស្វាគមន៏ និង ចូលលេងផ្ទះរបស់ខ្ញុំ របស់បង តែខ្មាសអៀន បន្តិចហើយ ផ្ទះនេះមានតែសំបកមិនទាន់មានគ្រឿងសង្ហារឹមអីនោះទេ។ សង្ឃឹមថាបងមិនប្រកាន់ទេ ។
ចូលចិត្តទិដ្ឋភាពស្រុកស្រែដូចខ្ញុំដែរ ថតរូបឲ្យច្រើនផ្ញើខ្ញុំផង
ស្ដាប់ទៅ ដូចជាសប្បាយណាស់អ្នកភូមិwordpress។
មានអារម្មណ៏ចង់តែបង្កើតភូមិគ្រឹះផ្ទាល់ខ្លួនមួយដែរ
អរគុណ… ខ្ញុំថាយកល្អ នាងទាវគួរបង្កើតផ្ទះមួយនៅទីនេះទៅ… ខ្ញុំស្រុកស្រែ ជាភ្ញៀវរបស់ទាវ ម្នាក់ហើយ
ខ្ញុំបានបង្កើតប្លុកស្រុកស្រែនេះ ម្ងៃនុះសោះ ឥឡូវដល់រាប់ម្រាមដៃ ម្រាមជើងទៅ គិតមកដល់ង៉ៃនេះ បានជាង ៦ខែហើយ… គិតទៅសប្បាយម្យ៉ាងដែរ មានផ្ទះនេះមួយគ្រាន់មិនសូវអផ្សុក… តែដោយសារកិច្ចការនៅផ្ទះខ្ញុំស្រុកស្រែនេះហើយ បានជាសក់ខ្ញុំ វានាំគ្នាជ្រុះពីក្បាលជិតអស់ហើយ…
បងសូមបងជួយអត្ថាធិប្បាយអំពីលោកឈូក បន់ ដិត ដែលបាញ់កម្មការិនីឲ្យរងរបួស៣នាក់ ហើយតុលាការចោទថា បង្កហេតុដោយអចេតនា…………
មិនមានអីគួរអោយឆ្ងល់ និងពិបាកយល់ផងទេ… ព្រោះបើមើលរឿងភាគ ប៉ាវចិន បានពិបាកយល់ជាងរឿងលោក ឈូក បណ្ឌិត នេះ…
សួស្តី បង !