ទៅស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំងថ្ងៃមុន នៅតាមផ្លូវហួសពីភ្នំកងរីបន្តិចទៅ ខ្ញុំឃើញមនុស្សចាស់ ក្មេងកំពុងអង្គុយរងចាំដងទឹកនៅក្នុងគ្រលុករណ្តៅដីខ្សាច់មួយ ក្រោមកំដៅថ្ងៃដ៏ក្តៅហែង… ខ្ញុំសួរទៅ ពួកគេបានប្រាប់ខ្ញុំវិញ ទាំងសំនៀងរដឺនសឹងតែ ស្តាប់មិនបានថា៖ ម្តុំនេះ ខែវស្សាមកដល់ ទឹកលិចល្ហាចល្ហឹម… ដល់ចូលខែប្រាំង វេទនារឿងទឹកណាស់..!!… ហើយការខ្វះខាតនេះ ត្រូវអូសបន្លាយ រហូតដល់ខែបួន ឬខែប្រាំ… ដោយសារម្តុំនេះអត់មានអណ្តូងទឹក ទើបបានជានាំគ្នាមករងចាំ អង្គុយដងទឹកនៅទីនេះ…
ខ្ញុំសំឡឹងមើលរណ្តៅទឹកបណ្តើរ គិតបណ្តើរ… អស់លោកអ្នកដែលមិនធ្លាប់ជួបប្រទះ នូវការខ្វះខាតទឹក គឺប្រាកដជាមិនដឹងថា “ទឹក” មានតំលៃប៉ុណ្ណាទេ…

ក្មេងម្នាក់នោះកំពុងអង្គុយចាំដងទឹកពីក្នុងរណ្តៅ... សម្រះមែកឈើមាត់រណ្តៅនោះគឺដាក់កុំអោយគោចុះមកផឹកទឹកទីនេះ។ ខ្ញុំសួរទៅពួកគេថា ហេតុម៉េចក៍មិនជីករណ្តៅដូចគ្នានេះថែមពីរបីទៀតទៅ? ពួកគេឆ្លើយថា ជីកតែមួយនេះប្រើមិនអស់ផង... គ្រាន់តែសំកុកចាំគ្នាម្តងម្នាក់តើ..!!..??.. ខ្ញុំកប់យោបល់ឈឹង...

ទៅដល់ភូមិមួយទៀត ខ្ញុំឃើញមានក្មេងអោយរញៀវនៅជុំវិញអណ្តូងទឹក... ខ្ញុំអើតមើលទៅឃើញទឹកក្នុងអណ្តូងមានជំរៅរាក់ដែរ គឺប្រហែលជា ៣ម៉ែត្រ...
ស្រុកស្រែ


ខែវស្សាមានទឹកហូរហៀរក៏មិនប្រាកដថាជាទឹកល្អស្អាតដែរ មែនទេពូ?
ពេលខ្វះខាតទឹក ម្នាក់ៗមិនសូវបានគិតពីអនាម័យឡើយ។
ត្រូវហើយកល្យាណ… ស្អាតមិនស្អាត កុំអាលគិត សំខាន់អោយតែមានទឹកប្រើប្រាស់សិនទៅណា… ខ្ញុំមើលការរស់នៅរបស់ប្រជាជនយើងនៅជនបទដាច់ស្រយាល គឺពួកគេមិនសូវយកចិត្តទុកដាក់ពីរឿងអនាម័យ សុខភាពនេះទេ។
សួស្តីលោកស្រុកស្រែ !
ឃើញប្រកាសរបស់លោកមួយនេះធ្វើឲ្យខ្ញុំនឹកឃើញពីការដែលលោកបានឆ្លើយជាមួយខ្ញុំនៅក្នុងប្រកាសមុនពីរឿងលោកសង្ឍបដិបត្តិខុសព្រះវិន័យ….ក្នុងនោះលោកថាសង្ឃថ្នាក់ឡូសៗខាងលើក៏ដឹងចឹងដែរតែវាមានតក់មាននាលសង្ឃច្រើនម្លឹងៗអាណាមើលអស់….នេះក៏វាចូលទំនងចឹងដែរក៏មិនដឹង ធើម៉េចលុយខ្ចីគេក៏អស់ច្រើនយកមកធើខាងវិស័យធារាសាស្រ្តនេះមានប្រឡាយមានទំនប់អីចឹងតែបើម៉ានឹស្សច្រើនម្លឹងៗ អាណាធើឲ្យមានទឹកប្រើគ្រប់គ្នាភ្លាមៗបាននោះ….អ្នកមានទឹកម៉ាស៊ិនប្រើមិនអស់យកទៅបាញ់ស្មៅ ក៏បាញ់សិនទៅ……អ្នកអត់អីផឹកក៏ត្រូវរង់ចាំសិនទៅតែកាលណាគេធើឲ្យគឺឃើញហើយ…..និយាយលេងជាមួយលោកទេ!!!!តិចមានគេខឹងទៅ?
អ្នករស់នៅតាមទីជនបទ (មិនជាដាច់ស្រយាលប៉ុន្មានទេ) ជាពិសេស អ្នកដែលរស់នៅឆ្ងាយពីដងស្ទឹង ទន្លេ គឺចូលដល់រដូវប្រាំង ពិបាកទឹកប្រើប្រាស់ណាស់។ ប្រៀបជាមួយអ្នករស់នៅក្រុង ខ្លះយកទឹកបាញ់ស្មៅលេង លំអភូមិគ្រឹះ ដូចលោកមានប្រសាសន៍អីចឹង…
អាណិតពួកគាត់ ជ្រុងមួយនៃស្រុកខ្មែរ
អរគុណលោកភារម្យ… ជនជាតិយើងនៅតាមទីជនបទ គឺពិតជាគួរអោយអាណិតមែន…
លោកបងហៅញ៉ុមប្អូនភារម្យទៅបានហើយ មិនបាច់លោកទេ!
អរគុណ… អិចឹង ខ្ញុំលែងគួរសមទៀតហើយ… ហើយចុះម៉េចក៍ភារម្យ អត់មានផ្ទះនៅ WordPress នឹងគេ?
ញ៉ុមមានយូរហើយ http://www.puthyrom.wordpress.com
មើលមួយភ្លែតស្មានតែរូបនៅស្រុកខ្មែរយើងតាំងពីជំនាន់…
ជំនាន់បារាំងមកជួយការពារទឹកដីខ្មែរអោយរាស្ត្រខ្មែរ
ជំនាន់បារាំងមកជួយប្រាប់របៀបគ្រប់គ្រងប្រទេស
ជំនាន់បារាំងយកដែកកេះមកដូរត្បូងបរប៉ៃលិនទៅស្រុកវាតាំងប៉ោតៗ
ជំនាន់បារាំងមកដេញជប៉ុន …ផាត់កាត់កងដីខ្មែរអោយសៀមយួន
ប៉ុណ្ណា ទុកអោយខ្មែរប៉ុណ្ណា…។ល។
តាមពិតជាទិដ្ឋភាពជីវភាពរាស្ត្រខ្មែរនៅតាមជនបទនៅឆ្នាំ២០១២ នេះសោះ
អ៊ីណា លោកបារាំងអើយ មកជួយខ្មែរម្ដងទៀតទៅ !!! !!!!
បាទ, អរគុណលោកអច្ឆរិយៈ… ខ្ញុំអស់យោបល់ហើយ…