ប្លែកៗតាមដងផ្លូវសៀមរាប កំពង់ធំ…


ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៅតាមបណ្តោយផ្លូវសៀមរាប-កំពង់ធំ ដែលខ្ញុំថតយកមកបង្ហាញបងប្អូនយើងនៅទីនេះបានមើលកំសាន្ត គ្រាន់កែអផ្សុក…

Along the road Siem Reap to K-Thom

ឡានពីរនេះបន្ទាប់ពីថើបគ្នាលើផ្លូវរួច ក៍ចុះពីថ្នល់ជាតិទាំងពីរដែរ នៅជិតទីប្រជុំជនដំដែក...

Along the road Siem Reap to K-Thom

តូបលក់ត្រីងៀត សាច់ក្រក នៅតាមផ្លូវទីប្រជុំជនស្រុកស្ទោង...

Along the road Siem Reap to K-Thom

បឹងព្រៃប្រស់ខែនេះរីងទឹកជិតអស់ទៅហើយ...

Along the road Siem Reap to K-Thom

ស្រុកយើង ដឹកអីចឹង ជិះអីចឹង...

Along the road Siem Reap to K-Thom

ហើយស្រុកយើង ក៍វ៉ាគ្នាអីចឹងដែរ...

Along the road Siem Reap to K-Thom

រូបនេះមើលអត់ចង់ដាច់... គឺគោយន្តជិះលើគោយន្ត...

Along the road Siem Reap to K-Thom

រ៉ឺម៉កសណ្តោងឥឡូវមានដំបូល ហើយមានទាំងអង្រឹងសំរាប់ទម្រេតលេងពេលធ្វើដំណើរទៀត...

Along the road Siem Reap to K-Thom

នេះទីរួមខេត្តកំពង់ធំ... ស្រុកយើងជិះពេញផ្លូវតែអីចឹងឯង... ឯស្លាកខៀវៗ អក្សរធំខាងលើគឺ ៣កុំ..!!.. មិនមែន ៣មិន ១រាយការណ៍ ទេបាទ..!!..

 ស្រុកស្រែ

23 Responses to ប្លែកៗតាមដងផ្លូវសៀមរាប កំពង់ធំ…

  1. ស្រុកខ្ញុំគ្មានសណ្តាប់ធ្នាប់បំផុតតាមបណ្តោយផ្លូវជាតិលេខ៦។ ចេញផុតកំពង់ធំចូលសៀមរាប ស្រុកគេមានសណ្តាប់ធ្នាប់ជាង!

    • ទាក់ទងនឹង​សណ្តាប់ធ្នាប់តាម​ដង​ផ្លូវ​នេះ នៅឯណាក៍​ដូចឯណាដែរ​កល្យាណអើយ… មិនថា​ជនបទ ឬទីប្រជុំជនទេ មើល​តែការ​ធ្វើ​ចរាចរ​ក្នុង​​ទី​ក្រុង​ភ្នំពេញ​ដ៏​ស្រស់​ប្រិមប្រិយ​របស់​យើង​ទៅ ក៍​យ៉ាប់​ភ្នែកជាង​នៅខេត្ត​​ផង…។

      នៅ​តាម​ផ្លូវ​នានា​ចេញ​ផុត​ពី​ភ្នំពេញ​ទៅ ​ខ្ញុំ​ចាប់អារម្មណ៍​តែ​មួយ​ចំណុច​ទេ គឺ​មិន​ដឹង​យ៉ាង​ម៉េច អោយតែ​ទី​ប្រជុំជន​គឺ​ផ្លូវថ្នល់​ខូច និង​គគ្រិច​លែង​និយាយ..!!… ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​មូល​ដ្ឋាន មិនយក​ចិត្ត​ទុក​ដាក់​ថែ​រក្សាអនាម័យ​​​នៅ​តាម​​មូលដ្ឋាន​រៀងៗ​ខ្លួន ដែល​ខ្លួន​ទទួល​ខុស​ត្រូវ? ឬមួយ​ក៍​ការងារ​នេះ ត្រូវ​រង់ចាំ​អនុសាសន៍​ពី​សម្តេច?​

  2. ហាសហាៗៗៗៗៗៗៗៗៗៗស្រុកអាឆ្ឆរិយៈ
    ស្រុកខ្ញុំស្រុកខ្មែរគឺយ៉ាងនេះឯងទីណាមានកន្លែង
    ទំនេរគឺគាត់ទៅកន្លែងនឹងអែងដោយមិនគិតពីគំនូសឬមិនគំនូសទេ.
    សំខាន់ធ្វើម៉េចអោយទៅបានមុនគឺចប់អ្វីៗទាំងអស់.
    យ៉ាប់និយាយណាស់រឿងនេះ.

  3. មើលតាមរូបភាពអ្នកជិះឡានគរលើគ្នា មានបរទេសខ្លះស្រក់ទឹកភ្នែក អាណិតឡានរបស់គេ អ្នកខ្លះក៏បានសរសើរដែរថាឡានគេខ្លាំង…។

  4. គួរឱយចាប់អារម្មណ៍ គ្រប់រូបភាព.. អរគុណ ស្រុកស្រែ

    អាណិតជាងគេ មនុស្សចាស់ ជិះពីក្រោយឡាន មិនបានផ្អែកខ្នងស្រួលបួល..

    សម័យនេះទៅហើយ នៅមិនទាន់មាន សណ្តាប់ធ្នាប់ សំរាប់អ្នកដំណើរទៀត!.
    បែបនេះ ពួកបរទេសឃើញ គេប្រាកដជាហួសចិត្ត !.

    ស្រុកស្រែ ពីម្សិល ខ្ញុំបានសរសេរតបពីរដង នៅទំព័រ ‹‹រូបភាពវាលយន្តហោះខេត្តសៀមរាប..›› តែមិនអាចបុស្តិ៍បាន..
    មិនដឹងពីមូលហេតុ តើមានបញ្ហាអ្វីទៅ ?.
    .

    • សូមជំរាបសួរបងកូឡាបខៀវ…

      សូមអរគុណ ដែលបងចាប់អារម្មណ៍​រូបភាពមនុស្ស​ជិះខាងក្រោយ… ក្នុង​រូបភាពនោះ ខ្ញុំ​ឃើញ​អ៊ុំប្រុសនោះ គាត់​ជិះសំយុងជើង​ចេញក្រៅ ខ្ញុំ​បារម្មណ៍តែ​គាត់​ងោក​មួយ​វឹង​ទៅ​ ខ្លាច​តែ​គាត់​ធ្លាក់​ដី​ទេ… ពិបាកនឹងបន្ទោសពួកគាត់ណាស់ ព្រោះជួនកាល ពួកគាត់​ជិះក្នុងឡាន​អង្គុយ​ត្រឹមត្រូវទៅ បែរ​ជា​ពុលឡាន​ទៅ​វិញ។ ហេតុ​នេះ បើ​បាន​អង្គុយ​ខាង​ក្រៅ​ វាល្ហើយ និង​សប្បាយ​ចិត្ត​ជាង…

      ដោយឡែក មតិ​របស់​បង​នៅ​ក្នុង​ប្រកាស រូបភាពវាលយន្តហោះ​ខេត្តសៀមរាប​ នោះ​ ខ្ញុំ​បាន​ពិនិត្យ​​ទៅ ឃើញ​មាន​មតិ​របស់​បង​ ២ដង (បងអាច​ពិនិត្យ​ចុះ​មក​ខាង​​ក្រោម​អត្ថបទ​នោះ​ទៅ ឃើញ​ហើយ)។ ប្លុកខ្ញុំ​ចំហរ​ស្រាប់​ទេ មិនថា​តែ​បង ឬ​អ្នក​ផ្សេងទេ ប្រសិន​បើ​ចង់​មាន​មតិ គឺ​គ្រាន់​តែ​ដាក់ឈ្មោះអ៊ីមែល និងឈ្មោះហៅក្រៅ​អ្វី​ក៍​បាន គឺ​គ្រប់​គ្រាន់​ហើយ។ នៅ​ទី​នេះ ប្លុកខ្លះ​មួយ​ចំនួន ពេល​​មិត្ត​អ្នក​អាន​មាន​មតិ​ គឺ​ត្រូវ​នៅ​រង់ចាំ​ម្ចាស់​ប្លុក​គេ​អនុញ្ញាត្តិ​សិន ទើអាច Post បាន… ចំណែក​ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ គឺ​មិន​មែន​បែប​​នេះ​ទេ…។ ដោយគោរពពីខ្ញុំ ស្រុកស្រែ…

  5. មនុស្សចាស់សល់ពីសង្គម

    សួស្តីលោកស្រុកស្រែ!គឺអាស្រ័យដោយពេលវេលាវារវល់​បន្តិច​ទើប​បាន​ជារត់​មិន​បាន​ទាន់​ដំណើរ​របស់​លោក… ខ្ញុំចាប់​អារម្មណ៍​រូបថត​ខាង​លើ​គឺ​៖
    -រូបទី១ ប្រហែលជាគេមិនចង់ឲ្យខាងប៉ូលិស​​អី​ដឹងរឿង​ វាអាច​នាំតែ​អស់​លុយ​ច្រើន​ ព្រោះវា​មាន​សេវា​យាម​ឡាន​ សេវា​សុំថ្លៃ​បាយ ឬហោច​ណាស់​សុំ​ត្រង់ៗ​នៅ​ពេល​ដែល​បាន​ដោះ​ស្រាយ​រួច​នៅ​ខាង​ចរាចរណ៍…។
    -រូបទី២ គឺចឹងឯងអ្នកណាថាស្រុក​ខ្មែរ​ក្រ​អត់អី​ស៊ី គឺបើ​មើល​ឃើញ​ត្រីសាច់​ដាក់​លក់​ហូរ​ហែ​តាម​ផ្លូវ​..​បើអត់​នោះ​ គឺអត់​លុយ​ទិញ​ទៅវិញ​នោះ​ទេ…
    -រូបទី៤ ស្រុកខ្មែរគឺមានសិទ្ធិចឹងឯង​ចង់ជិះ​អាក្នុង​ក៏បាន​ អាខាង​ក្រៅ​ក៏បាន​ ស្រេច​ចិត្ត។ ម្យ៉ាង​បើដាក់​តិច​ពេក​ត្រឹមត្រូវ​ រកលុយ​ឲ្យ​កុងត្រូល​តាម​ផ្លូវ​អត់​បាន​ទេ ឬប្រពន្ធ និង​កូននៅ​ផ្ទះ​មុខ​ជា​ស៊ី​សៀង​ហើយ……
    -រូបទី៥ ខ្ញុំនិយាយពិត​ ប្រហែលជាដោយសារ​ថា​ មិនដែល​ទៅ​ស្រុកក្រៅ​ មិនធ្លាប់​មើល​ឃើញ​ឡាន​ស្រុកគេ​បើក​ហើយ ​បានជា​រក​ប្រៀប​ធៀប​អត់​កើត….!
    -រូបចុងក្រោយ បើកុំតែលោក​ប្រាប់​ទាន់ ខ្ញុំមុខ​ជាទៅ​ អាបីមិន មួយរាយការណ៍ នោះហើយ​ ព្រោះថា​វាធ្លាប់​តែអីចឹង​ឯង…..

    • បាទ, សួស្តី និង​សូមជំរាបសួរ លោកចាស់ជាន់​មុន… រឿង​ដោះ​ស្រាយ​គ្រោះថ្នាក់​ចរាចរ​តាម​ផ្លូវ គឺ​ត្រូវ​ ដូច​ទៅនឹង​អ្វី​ដែល​លោក​បាន​រៀបរាប់​ខាង​លើ​នេះ​អីចឹង។ ទាក់ទង​នឹង​ត្រី​សាច់​ ម្ហូបអាហារ​ក៍​អី​ចឹង​ដែរ… គឺគ្រឿងឧបភោគ​បរិភោគ​នៅ​ស្រុក​យើង​មិន​ខ្វះ​ទេ អោយ​តែ​មាន​លុយ​ទិញ… គ្រាន់​តែ​ថា រឿង​រកលុយកាក់​​សំរាប់​យក​មក​ទិញ វា​ជួប​ការ​ពិបាក​យ៉ាងម៉េច​យ៉ាង​ម៉ា គឺ​ជា​រឿង​បុគ្គល​ទេ… កុំ​បន្ទោស​រដ្ឋ​អី… បើ​ចង់​បន្ទោស គួរ​បន្ទោស​ខ្លួន​យើង​ម្នាក់ៗ​ទៅ​​…។

      រីឯពាក្យស្លោកបីមិន មួយរាយការណ៍ តាម​ខ្ញុំ​ចាំ បីមិនគឺ៖ មិនស្តាប់ខ្មាំង មិនជឿខ្មាំង និង មិនតាម​ខ្មាំង… មួយរាយការណ៍គឺ៖ ឃើញខ្មាំង​ត្រូវ​រាយការណ៍…

  6. ខ្ញុំធ្លាប់តែឮដើរមានបី ស្រដីមានបួន ដល់តែ «បីមិន» ពិតជា ពាក្យស្លោថ្មីទៀតត្រូវចុះក្នុង បញ្ជីរវចនស័ព្ទហើយ ហា ហា ហា… ស្រុកយើងជឿន លឿនមែន! ។

    នេះកុំតែលោកស្រុកស្រែបរិយាយប្រាប់ ខំអីខ្ញុំគិតថា ផ្លូវបំបែកជាបីគេឲ្យមិនទៅ សូមអរគុណ …។ :)

    • ពាក្យស្លោកនេះ មានតាំងពីទសវត្សឆ្នាំ១៩៨០ ក្នុង​ចលនាប្រឡង​ប្រណាំង​អូសទាញ​ជន​វង្វេង​ផ្លូវ​​នៅ​តាម​​ព្រំដែន អោយ​ចូល​សារភាព​ជា​មួយ​រដ្ឋអំណាច​​ក្រុងភ្នំពេញវិញ​​កាលសម័យណោះ…​

  7. ត្រី​ងៀត​មើល​ទៅ​ចង់​នឹក​បបរ​ស​ដល់​ក :lol:

    • ហេហេ… សូមអរគុណស្រុកខ្មែរ។ ខ្ញុំជឿថា ជនជាតិខ្មែរ ទោះជារស់នៅដល់ណា បានម្ហូបពិសេសស្រុកគេយ៉ាងណា ក៍នៅមិនភ្លេចពីរសជាតិដើមរបស់ខ្មែរយើងដែរ ដូចជាបបរស ត្រីងៀតនេះ… កុំនិយាយ បើនៅស្រុកគេស្រាប់ដូចលោកអីចឹង នឹកឃើញប្រាកដជាស្រក់ទឹកមាត់ហើយ…

  8. មនុស្សចាស់សល់ពីសង្គម

    លោកស្រុកស្រែពិតជាលោកនៅចងចាំបានល្អមែន..ខ្ញុំភ្លចបាត់ទៅហើយពីខ្លឹមសារបីមិននោះ..តែគ្រាន់ចង់បញ្ជាក់ថាមកដល់ឥឡូវបានខ្ញុំដឹងថាខ្មាំងទាំងនោះមានខ្លះជាពួកម៉ាកធ្លាប់រៀនសូ្តនៅវិទ្យាល័យជាមួយគ្នា……តែវាជាអតីតកាលទៅហើយ…..អរគុណ

    • បាទ, ខ្មាំងរបស់លោកកាលពេលបាញ់គ្នានោះ គឺជាអតីតពួកម៉ាក់លោក ហើយដល់មកអីលូវនេះ ក៍នៅតែជាពួកម៉ាក់លោកដដែលទេ… មិនខុសពីអ្នកអន្ទ្រើសៗយើងដែរទេ ដែលកាលពេលបាញ់គ្នា ស្រែកជេរគ្នាទៅវិញទៅម៉ោកប់មាត់ៗរាល់ថ្ងៃ… ដល់ឈប់ច្បាំងគ្នាទៅ មានអី មួយថ្ងៃអោបថើបគ្នាបីដង រាល់ថ្ងៃអីចឹងដែរទៅ…

  9. សួស្តី ស្រុកស្រែ

    ទីនេះ គួរអស់សំណើចជាងគេ ត្រង់ឃ្លា ៖
    ‹‹៣កុំ..!!.. មិនមែន ៣មិន ១រាយការណ៍ ទេបាទ..!!..››
    ពូកែរកពាក្យ នាំឱយបានសំណើតមែន !.

    និយាយពីការបញ្ចេញមតិនោះ ខ្ញុំបានសរសេរក្រោយពី
    មតិទាំងពីរនោះ មកទៀត .. ប្រហែលមកពីខាងខ្ញុំហើយ..
    តែមិនអ្វីទេ .. ដូចជាភ្លេច មិនដឹងថាបានសរសេរអ្វីខ្លះផងទេនៀក..
    ហេសហេ..

    និយាយពីបបរសត្រី៏ងៀត ខ្ញុំចូលចិត្តណាស់ !. មិត្តភក្តិផ្ញើឱយញ៉ាំ
    ស្ទើរមិនលួសដែរ.. គេស្គាល់អ្នកចេះប្រឡាក់ ដាក់ខ្ញី .. មិនសូវផ្អែមផង!..
    មានភ្ជាប់រូបភាពមកជាមួយដែរ..

    http://www.khmercity.net/photo/30012010-4?context=user

    http://sroksrear.com/2012/02/20/road-siemreap-kthom/#comment-1475
    បើចង់មើលរូបទាំងអស់ សូមចុច View Photos

    ដោយរាប់អាន
    .

    • ឃើញរូបបបរសត្រីងៀតបង ចាំពេលត្រឡប់​ទៅវិញ ​ខ្ញុំ​នឹង​អោយ​ភរិយាខ្ញុំ គាត់បបរអង្ករស្រូវថ្មី​សាកមើល​មើល៎… តែ​ត្រងៀត​បាន​តែ​ធ្វើ​ខ្លួនឯង​ទេ បើទិញ​គេ​យកមក​ញាំ មិន​ស្និទ្ធិទេ… ដឹង​ស្រាប់​ហើយ​ពី​អនាម័យ​នៃ​ការ​លក់​ដូរ​នៅ​ស្រុក​យើង​នោះ… អរគុណចំពោះ​រូបភាពបបរស​ត្រី​ងៀត​របស់​​បងនេះ…

  10. រ៉ឺម៉កសណ្តោង មាន​អង្រឹង​ទៀត

    • បាទ, កូនផ្សោត​ឃើញស្រាប់ហើយ… រ៉ឺម៉កយើង​ជិះធម្មតាណឹង ​ឥឡូវ​មាន​ដំបូល​ទៀត… ខ្ញុំ​ក៍​ឆ្ងល់​ ដោយឃើញ​មាន​អង្រឹង​សំរាប់​អ្នក​ដំណើរ​ទំរេតលេង​តាម​ផ្លូវ​​បែប​នេះ​ដែរ… ហេហេៗៗៗ…

  11. ពិតមែនហើយ ស្រុកស្រែ ត្រីងៀតដាក់លក់ រយីងរយោងហ្នឹង
    ល្អត្រឹមតែមើល .. ម្យ៉ាងអ្នកលក់មិនឧស្សាហ៍បក់រុយប៉ុន្មានទេ..
    អញ្ចឹងហើយ ចាំបាច់ត្រូវប្រើថ្នាំការពារសត្វរំខាន..
    មានតាំងពី កណ្តុរ កន្លាត… ។ល។…. តែមិនចាំបាច់
    សំរាប់សុខភាពរបស់អ្នកទិញញ៉ាំឡើយ…
    សូម្បីបន្លែក៍គេប្រើថ្នាំ ទុកឱយបានយូរ និងស្រស់ញញឹមដែរ..

    ហេសហេ.. ស្រុកស្រែ សង្ស័យតែមិនចេះដាំបបរញ៉ាំខ្លួនឯងហើយ..
    និយាយលេងទេ..
    .

  12. អានាម័យជារឿងសំខាន់ ដាក់ហាលវាលរុយបែងពងដាក់ជារឿងគ្រោះថ្នាក់ដល់សុខភាព។ ខ្ញុំឮអតិថិជនពោលសឹងគ្រប់មាត់ថា ចំណីអាហារស្រុកខ្មែរនៅមិនទាន់មានស្តង់ដាត ក្បួនខ្នាតអន្តរជាតិត្រឹមត្រូវនៅឡើយ…។ យ៉ាងណាមិញ អ្នករស់នៅស្រុកខ្មែរចេះតែសមល្មម ចំពោះអ្នកខ្លះដែលនៅក្រៅប្រទេសទៅលេង ពិតជាឆ្ងាញ់ បាញ់ឆ្ងាយមិនខុសទេ ហាហាហា….

    • រឿងអនាម័យ​លើ​ចំណី​អាហារ​នៅ​ស្រុក​យើង​នេះ សំរាប់​អ្នក​លក់​ដូរ​នៅ​តាម​ផ្សារ និងតាម​​ទី​ប្រជុំជន គឺ​គ្មាន​គ្រូ​អាចារ្យ​ណា​ប្រដៅ​ព្រះ​អង្គ​បាន​ឡើយ..!!.. បើ​របស់​ណា​ជៀស​មិន​រួច​ទេ​ ចាំ​ទិញ​យក​មក​ញាំ តែ​បើ​មិន​ចាំបាច់​ទេ ធ្វើ​ខ្លួន​ឯង​ទៅ​ប្រសើរ​ជាង ដោយ​រាប់​តាំង​ពី​ប្រហុក ផ្អក ឆៃប៉ូវ ត្រីប្រឡាក់ ពងទាប្រៃ​​ឡើងទៅ…។ ផ្ទះខ្ញុំ​ កំរទិញ​របស់​ស្រាប់ៗ យក​មក​ញាំ​ណាស់…ព្រោះញាំ​របស់​​ទាំងនោះ​​​មិន​ស្និទ្ធិ​ទេ…។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s