ខាងក្រោមនេះ គឺជារូបថតសិល្បៈរបាំបុរាណខ្មែរ ដែលខ្ញុំថតនៅពេលកំពុងសំដែង ហាលវាលនៅក្នុងពិធីមួយ… ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរយើងទូទៅកំរនឹងបាន ទស្សនារបាំបុរាណខ្មែរនៅទីវាលកណ្តាលថ្ងៃចែសណាស់ លើកលែងតែមានពិធីធំដុំ ទើបបានមានឳកាស បានឃើញដោយផ្ទាល់បែបនេះ… ដោយពិតទៅ ខ្ញុំធ្លាប់បាន ទស្សនារបាំបុរាណបែបនេះតែនៅក្នុងរោង ដែលមានភ្លើងហ្វាបំភ្លឺច្រើនពណ៌ ធ្វើអោយទិដ្ឋភាពការសំដែង កាន់តែស្រស់ស្អាត និងរស់រវើកថែមទៀត។ តែការសំដែងហាលវាលបែបនេះ គឺពិតជាធ្វើអោយខ្ញុំប្លែកភ្នែកមែនទែន…
សំរាប់ខ្ញុំ សូមសរសើរដោយស្មោះ ចំពោះអស់លោកអ្នកដែលទស្សនារបាំបុរាណ ខ្មែរដែលមើលទៅ យល់ដឹងអំពីកាយវិការ និងសាច់រឿង… តែខ្ញុំវិញមើលអត់ យល់អំពីអត្ថន័យសោះ… ដូចដឹកក្របីអោយមើលកុន..!!.. នេះប្រហែលជាមក ពីវណ្ណៈទាបពេក ឬការចេះដឹងមិនដល់កំរិតក៍មិនដឹង បានជាបណ្តាលអោយបែប នេះ… តែបើជារបាំប្រជាប្រិយ ដូចជារបាំបេះក្រវាញ… របាំអង្រុតត្រី… របាំគោះពង អង្រ្កង… របាំឳផ្ទៃស្រុកខ្មែរ… ។ល។ គឺមើលទៅចូលផ្លុកៗ ដឹងកាយវិការ ដឹងសាច់រឿង ងាយយល់តែម្តង… ឯភ្លេងក្នុងរបាំប្រជាប្រិយទាំងនោះទៀតសោត គឺរឹតតែកន្ត្រាក់ អារម្មណ៍អោយរំភើបរីករាយថែមទៀត…
ខ្ញុំជឿថា ការសំដែងហាលវាលបែបនេះ ប្រសិនបើសិល្បៈការិនីម្នាក់ៗ ហាត់មិនទាន់ ដល់កំរិតទេ គឺមិនអាចសំដែងបានឡើយ ព្រោះមើលទៅដូចជាលើគោកៗ យ៉ាងម៉េចមិនដឹងទេ.. មុខដោយមុខ ម៉្សៅដោយម៉្សៅ… បើខ្ញុំវិញ មនុស្សម្នាអ៊ូអរ កំពុងមើលមកគ្រលួងៗបែបនេះ បើលើកដៃឡើងរាំ បែបភ្លេចលើកជើងញាក់ បាត់..!!..
រូបខាងក្រោមគេនេះ ខ្ញុំឆ្ងល់ថា ហេតុអីបានជាទេពអប្សរភាគច្រើន ទ្រពានមាស ឯទេពអប្សរមុខគេនេះ ទ្រពានឈើ? ឬមួយក៍ទេពអប្សរ ក៍បែងចែកកាលីបគ្នាដែរ?… ខ្ញុំឆ្ងល់ខ្លួនឯងទេបាទ…។
ស្រុកស្រែ






នៅឯណាដែលពូ ? ប្រើកាម៉រ៉ា និង ឡេនស៍ អ្វីថតដែរ ? nicely done !
ខ្ញុំខ្ចី Camera Canon របស់មិត្តភក្តិខ្ញុំ រៀនចុចសាកលមើល… មានអី ទំនងផស់គេដែរតើ… ហេហេៗៗ…
ខ្ញុំថាល្មមដូរហើយ ហាហាហា ចុះកាណុងស្អីទៅ មិនបញ្ជាក់ផង
សុំទោស… ភ្លេចលេខបាត់ទៅហើយតាម៉ាប់អើយ…
មិនបាច់សុំទោសសុំស្រ័យអីទេ ពូ គ្នាឯង រឿងតិចតួច ។
បើតាមខ្ញុំដឹងខ្លះៗរបាំខ្មែរបើចង់រៀនគឺត្រូវប្រើរយះពេលយ៉ាងតិច
ក៍៨ទៅ១០ឆ្នាំដែរទើបអាចសំដែងបានល្អ!
ហើយចំពោះការសំដែងវិញមិនថាក្នុងរោងឬហាលវាលទេសំខាន់នោះ
ការដាក់ចិត្តកាយនិងអារម្មណ៍ដល់ពេលយូរទៅវានឹងផ្សាំ!
របាំនេះជារបាំជូនពរមែនទេ?
ដួងចាន់និយាយនេះ ដូចអ្នករៀនរាំរបាំអីចឹង… ព្រោះហាក់ដូចជាច្បាស់ណាស់… ត្រូវហើយ… គឺជារបាំជូនពរ អាចរាំកណ្តាលវាលបាន។ បើជារបាំអប្សរាវិញ រាំហាលវាលបែបនេះ មិនដឹងយ៉ាងម៉េចទៅដែរណ៎…
អប្សារាមួយដែលមានពានឈើ សង្ស៏យឪពុករបស់នាងលួចពានមាស ទៅលក់ទិញស្រាផឹក ដល់ពេលនាងត្រូវមកសម្តែង ក៏រកពានឈើជំនួសវិញ…..:) ។
ហេហេ… អរគុណលោកជក់ទិព្វ… ប្រហែលជាអីចឹងមែនហើយ…
យើងមិនដឹងថាគេសម្ដែងសិល្បៈពេលយប់ឬថ្ងៃទេកាលពីសម័យបូរាណ ។ តែបើនេះជាការសម្ដែងល្ខោនវិញ បើលេងកណ្ដាលវាលអ៊ីចឹងតួទាំងអស់យើងមើលទៅសុទ្ធតែជាមនុស្សហើយ គ្មានយក្សទេតា ស្ដេចនាម៉ឺនអីទេ ។ ដូចជាយ៉ាងម៉េចរកថាមិនត្រូវ និយាយរួមគឺសោះកក្រោះ ។
ខ្ញុំគិតថាសិល្បៈខ្លះបើយកមកសម្ដែងខុសពេលវេលា ខុសទីកន្លែងមិនយូរទេ សិល្បៈនោះនឹងបាត់បង់តម្លៃ ។
បាទ, អរគុណលោក Khmerling… នេះគឺជាអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅទីនេះ… ប្រសាសន៍របស់លោក គឺពិតជាត្រឹមត្រូវណាស់ ព្រោះថា ទំរង់សិល្បៈបុរាណខ្មែរយើងខ្លះ បើយកមកសម្ដែងខុសពេលវេលា ខុសទីកន្លែងមិនយូរទេ សិល្បៈនោះនឹងបាត់បង់តម្លៃដោយឯកឯង…។
តាមខ្ញុំយល់ដឹង ហើយស្របតាមសម័យកំព្យួទ័រ ប្រហែលការសម្តែងរបាំនេះ កណ្តាលវាលអញ្ចឹង ពីព្រោះងាយស្រួល ដល់ភពទេព្តា អាចទតមើលពីឋានសួគ៌ផង……:) ។
ហិហិហិៗៗៗ… អាចអីចឹង ក៍អាចថាបាន…
សួស្តីលោកស្រុកស្រែ!បែកគ្នាប៉ុន្មានថ្ងៃលោកជិតបានកន្លះជុំដីខ្មែរបាត់ទៅហើយ… ចំជាលឿនមែន… ខ្ញុំជាដំបូងសុំសរសើរលោកដោយស្មោះ ចំពោះការយកចិត្តទុកដាក់ផ្តល់ព័ត៏មានទាំងឡាយ ពិសេសរូបថតជាសារជាក់ស្តែងឆ្លុះបញ្ចាំងនូវតថភាពពិតនៃសង្គមយើង សំខាន់ជីវភាពរស់នៅយ៉ាងកំសត់របស់រាស្រ្តប្រជាថ្នាក់ក្រោមបន្ទាត់ក្រីក្រទាំងឡាយ…. ខ្ញុំជឿថា ទោះតិចក្តីច្រើនក្តី ក៏ដំណឹងនេះអាចជ្រាបដល់ក្រអៅបេះដូងនៃអ្នកដឹកនាំថ្នាក់ធំៗរបស់យើង… គឺគាត់ប្រាកដជាបានជ្រាបថែមពីលើរបាយការណ័របស់ជំនួយការ ឬទីប្រឹក្សាផ្ទាល់ម៉ាចំនួនដែលអត់បានរាយការណ័ឲ្យគាត់ធ្លាប់ដឹង គឺច្រើនតែភូតកុហកថ្នាក់លើនោះ…. តែថាគាត់មានឆន្ទះជួយ ឬមិនជួយអ្នកដុនដាបអត់ឃ្លានទាំងយ៉ាងណានោះ.. មិនដឹងទេ..!
ពាក់ពន្ធ័របាំខាងលើគំនិតខ្ញុំប្រហែលអស់លោកមុនៗដែរ… ខ្ញុំគិតថាគេមិនគួរបន្តឲ្យមានការសម្តែងរបាំបុរាណខ្មែរ (របាំនេះ បើខ្ញុំធ្លាប់បានដឹងតាមរយៈសាស្រ្តាចារ្យខ្មែរជំនាន់ខ្ញុំរៀននៅវិទ្យាល័យ… គឺថាគាត់ធ្លាប់បានពន្យល់ពីទំនាក់ទំនងរបាំនេះដែលមានដើមកំណើតមកពីអារិយធម៏ឥណ្ឌា និងបានសំដែងជារឿងដែលទាក់ទងទៅទេវកថាខ្លះៗមានរឿងរាមាយណ គឺរឿងរាមកេរ្ត៏ជាដើម… ដោយសារថាការសំដែងរឿងជាវគ្គខ្លីៗ មួយឈុតៗ គឺអាចនឹងធ្វើឲ្យអ្នកទស្សនាពិបាកយល់ និងមិនជក់អារម្មណ៍បាន) នៅតាមទីសាធារណៈ កណ្តាលវាល ដូច្នេះនោះទេ.. បើហោចណាស់ក៏ត្រូវមានរោង មានអីបិតបាំងខ្លះដែរ. ទោះជាយ៉ាងណាក្តី របាំនេះបើខ្ញុំមិនភ្លេចទេនោះ គឺស្រុកយើងពីដើមមានសម្តែងតែនៅក្នុងព្រះរាជពិធីផ្សងៗតែប៉ុណ្ណាះ ខ្លះគេហៅថា របាំព្រះរាជទ្រព្យ ឬរបាំស្តេចទៅទៀត…. មានតែមន្រ្តីក្រមការធំៗទេ ដែលមានវាសនាបានទស្សនាក្នុងព្រះបរមរាជវាំងនោះ…. តែឥឡូវស្រុកយើងជាស្រុកសេដ្ឋកិច្ចសេរី ធ្វើម៉េចឲ្យតែបានលុយចូលហោប៉ៅ.. ចង់យ៉ាងម៉េចក៏បានដែរលោកស្រុកស្រែ…. អើយ!!
បាទ, សួស្តី… តើលោកចាស់ជាន់មុន ទស្សនារបាំបុរាណរាល់ដង យល់អំពីកាយវិការសំដែងដែរឬទេ? ឯខ្ញុំវិញ ដូចបានជំរាបរួចហើយថា អត់យល់ទេ..!!.. ដូចដឹកក្របីអោយមើលកុនអីចឹង… តែបើរបាំប្រជាប្រិយវិញ មើលយល់ និងចូលចិត្តណាស់។ ឬមួយក៍របាំបុរាណនេះ សំរាប់តែអ្នកមានវណ្ណៈខ្ពង់ខ្ពស់ក្នុងសង្គម ទើបអាចមើលយល់?
ឯកភាពតាមយោបល់លោក Khmereling
នាងទេពអប្សរដែលកាន់ពានឈើម្នាក់នោះ សង្ស័យតែគាត់កាន់អាស្ពាន់ចេះតែធ្លាក់ហើយវាកំពិតអស់ហើយមើលទៅបានជាគេឲ្យកាន់អាឈើម្តងអញ្ចឹង ។
ហេហេៗៗ… សេចក្តីសន្និដ្ឋានសមហេតុផល… អាចទទួលយកបាន…
ពិតជាត្រឹមត្រូវណាស់លោកស្រុកស្រែ!ដូចខ្ញុំបានជំរាបត្រួសៗចឹង គឺស្រុកពីដើមគេហៅថា របាំព្រះរាជទ្រព្យ-ករណីប្រជារាស្រ្តធម្មតា ទាំងខ្ញុំទាំងគេខ្លះ ស្ទើរតែមួយជីវិតឯណោះមិនដែលបានមើលទេ ព្រោះថាសម័យមុនមិនសូវមានប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទូរទស្សន៍តែម្តង…. ហើយរបាំនេះភាគច្រើនសំដែងតែនៅក្នុងព្រះរាជវាំង សំរាប់ព្រះរាជវង្សានុវង្ស ទ្រង់ទតកំសាន្ត ឬក៏សំរាប់បដិសណ្ឋារកិច្ចដល់ភ្ញៀវធំៗពីបរទេសប៉ុណ្ណោះឯង…..
សម័យមុនខ្ញុំកើត គឺខ្ញុំមិនសូវច្បាស់ទេ តែសម័យខ្ញុំដឹងក្តីហើយនោះគឺដឹងថា សម្តេចព្រះរាមបុប្ផាទេវី ក៏លោកធ្លាប់ជាសិល្បៈការិនីដ៏ឆ្នើមមួយអង្គផងដែរ…
ខ្ញុំគិតថាប្រហែលជាដោយសារការមិនសូវបានមើលឃើញនេះហើយ ទើបធ្វើឲ្យទាំងខ្ញុំ ទាំងលោកមើលមិនសូវយល់…. តែខ្លះឮថាមិនទាំងចង់មើលទៅទៀត ព្រោះថាមកពីមើលទៅ មើលអត់ដឹងសាច់រឿងនេះឯង…. បើខ្ញុំមិនច្រឡំនោះទេ គឺទើបតែសម័យនេះហើយដែលខ្មែរស្ទើរទាំងអស់គ្នា មិនថាអ្នកមានអ្នកក្រ ដឹងថាមានរបាំនេះ.. ទោះបីថាបច្ចុប្បន្ន របាំនេះជារបាំសំរាប់គ្រប់គ្នា មិនសំរាប់បំរើវណ្ណៈស្តុកស្តម្ភ ឬវណ្ណៈគេហបតីអីៗទៀតក៏ដោយ ក៏គេមិនគួរចាត់ចែងឲ្យសំដែងពាសវាលពាសកាល កណ្តាលវាលល្វឹងល្វើយដូច្នេះដែរ….. អរគុណលោកខុសឆ្គងសុំអធ្យាស្រ័យ!!!
សូមអរគុណចំពោះការពន្យល់របស់លោក… ដល់អីចឹងបានដឹងថា ខ្ញីកាន់តែចាស់ កាន់តែហិរមែន… ហាសហាហាៗៗៗ…. សុំទោស ខ្ញុំនិយាយលេងទេបាទ…