មានឳកាសបានចូលទៅវាលកប៉ាល់ហោះខេត្តសៀមរាប កាលពីម្សិលមិញ ដូចជាប្លែកភ្នែកម៉្យាងដែរ។ អ្នកធ្វើការនៅទីនោះបានប្រាប់ខ្ញុំថា៖ រាល់ថ្ងៃនេះ មានកប៉ាល់ហោះឡើងចុះមិនតិចជាង ៣០ជើងទេ… ស្តាប់មើលទៅដូចជា ចង់អ៊ូអរជាងវាលកប៉ាល់ហោះពោធិចិនតុងនៅអំពេញទៅទៀត…
ទោះជាយ៉ាងណា វាលយន្តហោះយើងទាំងនៅសៀបរាប ទាំងនៅអន្តរជាតិភ្នំពេញ គឺមើលទៅកំសត់ណាស់ បើប្រៀបជាមួយសុវណ្ណភូមិរបស់ថៃ, កូឡាឡាំពួររបស់ម៉ាឡេស៊ី, អ៊ិនឈួនរបស់សេអ៊ូល, ណារីតារបស់ជប៉ុន, ហ្សូរិករបស់ស្វីស, ហ្វ្រេងហ្វឺតរបស់អាល្លឺម៉ង់ជាដើម…
ស្រុកស្រែ



មើលទៅគួរអោយចាប់អារម្មណ៍ដែរតើ កាលឆ្នាំទៅមិញ មានប្អូនជីដូនមួយស្រី គេប៉ាវសំបុត្រយន្តហោះទៅសៀមរាបដែរ តែមិនទាន់ចង់ទៅ ចាំលើកក្រោយ ទៅខុសគោលដៅ និង ពេលវេលា អាចខាតប្រយោជន៍ ដល់ថ្នាក់គេប៉ាវសំបុត្រ យន្តហោះហើយមិនចង់ទៅទៀត
កាលពីជាង ១០ ឆ្នាំមុន បានបង្កើតក្រុមហ៊ុន ទេសចរណ៍ខ្មែរអង្គរ ហើយបានផ្សាយថា ធ្វើដំណើរដឺរិចទៅសៀមរាប ឥឡូវនេះ បានព្រលានយន្ត អាចហោះដឺរិចបានហើយ ល្មមតែដាក់ក្រុមហ៊ុននេះ អោយដំណើរការបានហើយ ! មិនថាអញ្ចឹង លោកស្រុកស្រែ ?
បាទ, លោកបង… តាមខ្ញុំដឹង ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកខ្លះ ភាគច្រើន ពួកគេរកស៊ីកាក់កបណាស់… បើលោកបងមានអាជ្ញាប័ណ្ណរកស៊ីខាងវិស័យទេសចរណ៍ទៅហើយ ម៉េចក៍បណ្តោយអោយឳកាសមាស ឳកាសប្រាក់នេះ កន្លងផុតទៅអីចឹង..!!.. ហេតុនេះ លោកបងអាចចាប់ផ្តើមបានហើយ…។
ការរកស៊ីខាងមុខជំនួញ ក៍មិនខុសពីការរកស៊ីខាងនយោបាយដែរ… សំខាន់បំផុត គឺយើងត្រូវចេះឆក់យកឳកាស..!!.. ប្រសិនបើគ្មានឳកាសឆក់យកទេ គឺយើងត្រូវចេះបង្កអោយមានឳកាស ដើម្បីឆក់យកថែមទៀតផង… ហិហិហិៗៗៗ… នេះជាទ្រឹស្តីទេបាទ… ឯការអនុវត្តន៍ជាក់ស្តែងវិញ គឺយ៉ាប់ជាងទ្រឹស្តីពីររយដងឯណោះ..!!..
ពូបានទៅច្រើនស្រុកដល់ហើយ ! ចាណែន !
អរគុណតាម៉ាប់… បើនិយាយៗទៅ ខ្ញុំនេះថាធ្វើការយ៉ាប់ ហត់នឿយក៍អាចថាបាន… ថាខ្ញុំនេះសំណាងបានដើរស្គាល់កន្លុកកន្លៀតក្នុងស្រុកខ្មែរច្រើនក៍អាចថាបាន… ឯក្រៅស្រុកវិញ ខ្ញុំក៍បានដើរស្គាល់ច្រើនគួរសមដែរ អាស្រ័យដោយការងារតំរូវ ដូចជាអាស៊ីយើង ប្រទេសក្បែរខាងមានវៀតណាម ថៃ ឡាវ កុំបាច់និយាយ… តែអាចរាប់បានដូចជា ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ស្រីលង្កា(រៀន) កូរ៉េខាងត្បូង ជប៉ុន(រៀន)… បើមានឳកាសចង់ទៅស្គាល់ប្រទេសចិន ហុងកុង និងម៉ាកាវទៀត…។ ចំណែកប្រទេសនៅអឺរ៉ុប ក៍ខ្ញុំបានស្គាល់ច្រើនគួរសមដែរ ដូចជា ស្វីស(រៀន) បារាំង អាល្លឺម៉ង់ អូទ្រីស ហូឡង់ និងអ៊ីតាលី…។ នៅអាហ្រ្វិកខ្ញុំបានស្គាល់តែពីរទេ គឺកេនយ៉ា និងអង់ហ្គោឡា… ។ រីឯនៅខាងអាមេរិកឡាទីនវិញ ខ្ញុំបានស្គាល់ កូឡុំប៊ី កាលពីឆ្នាំទៅមិញ…។ ដោយឡែក អាមេរិក និងកាណាដា ចង់ស្គាល់ដែរ តែមិនទាន់មានឳកាស… ចំណែកឯ អូស្រ្តាលី និងនូហ្សឺឡេន គឺជាប្រទេសដែលមានបំណងចង់ស្គាល់បំផុត…។
ដោយសារតែខ្ញុំបានដើរស្គាល់ច្រើនកន្លែង ទាំងក្នុងស្រុក និងក្រៅស្រុកបែបនេះហើយ ទើបបណ្តាលធ្វើអោយចិត្តខ្ញុំមានការសង្វេគដល់ជនជាតិយើងនៅតាមទីជនបទណាស់តាម៉ាប់ ហើយខ្ញុំចេះតែគិតថា ការចូលរួមរបស់ខ្ញុំដើម្បីធ្វើការអភិវឌ្ឍន៍សហគមន៍នៅតាមទីជនបទ គឺជាបំណងប្រាថ្នាតែមួយគត់របស់ខ្ញុំ…។
ខ្ញុំគ្មានក្រយ៉ៅទៅណាទេ តែលិខិតឆ្លងដែនគ្មានផង ។
និយាយរឿង អភិវឌ្ឈន៍សហគមន៍ជនបទ ខ្ញុំក៏ពេញចិត្តនឹងចូលរួមដែល បើអាចមានកម្មវិធីទាក់ទង ពូហៅខ្ញុំផង ។ សូមអរគុណទុកជាមុន ។
នេះជាគំនិតបែបអាជ័យរបស់ខ្ញុំ!!!
ខ្ញុំគិតថាបងប្រុសបានដើរហើរច្រើនណាស់នៅស្រុកខ្មែរឬព្រះរាជាណាចក្រអា
ឆ្ឆរិយនៃយើង.បងគួរថតជាវីដេអូរនៅតាមភូមិ,ស្រុក,ខេត្តនីមួយៗឬតំបន់
ទេសចរណ៍,ទីតាំងប្រវត្តិសាស្ត្រ,រឿងប្លែកៗនៃប្រទេសកម្ពុជា.
ហើយបងផលិតវាជាVCD-DVD……។ល។ លក់ទៅកាន់ទីផ្សាក្នុងស្រុក
ឬក្រៅប្រទេសជាពិសេសអ្នកនៅក្រៅប្រទេសពួកគាត់ចូលចិត្តមើលណាស់.
តែបងគួរតែទៅសុំច្បាប់ការអនុញ្ញាត្តិពីក្រសួងឬមន្ទីរដែលពាក់ព័ន្ធផងមុនលក់។
ពេលនោះបងបានលុយចំណេញផងនិងបានស្គាល់ស្រុកទេសយើងទៀត!
ដូចខ្ញុំនិយាយខាងដើមចឹងនេះជាគំនិតអាជ័យទេ។សុំទោសទុកមុនបើមាន
ការប៉ះពាល់អារម្មណ៍លោកបង!
ហេហេ… យោបល់ល្អតើដួងចាន់… តែខ្ញុំមិនចូលចិត្តម៉ាស៊ីនថតវីដេអូសោះ គឺខ្ញុំស្រឡាញ់តែម៉ាស៊ីនថតរូបមួយគត់…។ ណាមួយខ្ញុំចូលចិត្តថតគេ ច្រើនជាងអោយគេមកថតខ្ញុំ… ម៉្យាងទៀត ខ្ញុំចូលចិត្តថតតែរូបភាពកំសត់ៗបែបនេះ បើកាលណាផ្សាយចេញទៅ មិនគេចោទថាខ្ញុំនេះបង្អាប់សមិទិ្ធផលស្នាដៃរីកចំរើនរបស់ជាតិទៅហើយ… ហើយពេលនោះ ខ្ញុំទៅណាខ្ញុំ..??..!!.. តែយ៉ាងណាក៍ដោយ ក៍ខ្ញុំសូមអរគុណដួងចាន់ដែលផ្តល់យោបល់ដ៏ល្អដល់ខ្ញុំនេះ ហើយបើថ្ងៃក្រោយទៅ ខ្ញុំបែរទៅរកស៊ីមុខរបរនេះមែន ដល់កាក់កបចំណេញចាំយើងចែកគ្នា… ហាសហាហាៗៗៗ… អាជ័យ អាដែល..!!..
ម៉ាស៊ីនថតខ្ញុំមានវីដូអូស្រេចក្នុងណឹង តែខ្ញុំចាប់អារម្មណ៍រកទិញម៉ាស៊ីនថតវីដេអូមួយទៀត តែមិនទាន់មានលុយសោះ (ចាយលុយម៉ែ)
សួស្តី ស្រុកស្រែ ..
នេះធ្លាប់មកលេង ហ្សូរិក ដែរមែនទេ ទើបស្គាល់ច្បាស់បែបនេះ ?.
ព្រលានយន្តហោះអន្តរជាតិនៅ Zürich ជិតផ្ទះខ្ញុំ បើកឡានតែ 15 នាទី
ប៉ុណ្ណោះ !
Singapore ក៍មានព្រលានយន្តហោះអន្តរជាតិធំហើយស្អាតដែរ..
ខ្ញុំទៅលេងខ្មែរ ប្រាំដង ជាមួយយន្តហោះនេះ .. ខែ ១០ ចុងឆ្នាំហ្នឹង
ក៍ត្រូវជិះយន្តហោះនេះទៀត…
http://www.google.ch/search?q=singapore+airlines&hl=de&prmd=imvns&source=lnms&tbm=isch&ei=4zVAT5XgNqri4QSPsOCrCA&sa=X&oi=mode_link&ct=mode&cd=2&sqi=2&ved=0CDgQ_AUoAQ&biw=1299&bih=847
.
អរគុណ
ហេហេ… រៀបរាប់ទៅ បងកូឡាបខៀវ សង្ស័យតែជាញាតិខ្ញុំផងក៍មិនដឹង… ព្រោះខ្ញុំមានបងប្អូនច្រើនគ្រួសារដែរ ដែលកំពុងរស់នៅក្បែរព្រលានយន្តហោះ Zurich គឺនៅ Niederhasli ។ ហើយនៅ Ben កន្លែងធនាគារស្វីស ក៍មានមួយគ្រួសារដែរ។ ខ្ញុំធ្លាប់បានទៅលេងញឹកដែរ… លើកចុងក្រោយកាលពីដើមឆ្នាំ២០១០ ខ្ញុំបានទៅលេង ហើយបានទៅមើលគេតាំងពិពណ៌រថយន្តប្រចាំឆ្នាំនៅក្រុងហ្សឺណែវ(Geneva) ដែរ។ កាលទៅលេងលើកទី១ ពេលខ្ញុំនឹកមកស្រុកខ្មែរ គឺខ្ញុំពឹងអោយបងខ្ញុំ ជូនខ្ញុំទៅមើលយន្តហោះឡើងចុះ នៅក្បាលផ្លូវហោះហើរ…។
ខ្ញុំខែ ៧ ជាខែវ៉ាកងនៅស្រុកហ្នុង ខ្ញុំមានគំរោងទៅលេងទៀតហើយ… កាលពីឆ្នាំទៅ បងខ្ញុំនៅស្រុកនោះ បានមកលេងស្រុកខ្មែរ បាន៣អាទិត្យដែរ…។
ខ្ញុំមិនដែលឃើញកូឡាបខៀវសោះ ធ្លាប់ឃើញតែកូឡាបក្រហម បើលោកស្រុកស្រែ បានស្គាល់ច្រើន តែយ៉ាងណាក៏ដោយ បានឃើញរូបភាព អាកាសចរណ៍សិង្គាពោរ៍ គួរអោយចាប់អារម្មណ៍ ហើយជាអាកាសចរណ៍ ដែលខ្ញុំតែងសរសើរថាល្អស្អាត ទាំងយន្តហោះ និងចំណត មើលទៅភ្លឹងតែម្តង ហើយបើមើលទៅអ្នកបំរើខាងនារីៗ ក៏ស្រស់ណាស់ដែរ ខ្ញុំខំរកមើលនារី ដែលធ្វើការ កាលដែលខ្ញុំបានជិះនោះមិនឃើញសោះ នាងពិតជាស្រស់ស្អាតមែន បានអោយឈ្មោះ អាស័យដ្ឋាន លេខបន្ទប់ស្នាក់នៅ លេខទូរស័ព្ទ ផូសកាដ និងស្នាមញញឹម ដើរទៅហើយឆ្លៀត បែរមកញញឹមដាក់ទៀត
ហេហេ… លោកបងមានប្រសាសន៍សរសើរប្រទេសសឹង្ហបុរីបែបនេះ ក្រែងលោកបងដឹងស្រាប់ហើយតើថា ស្រុកណឹងជាស្រុកជឿនលឿន និងគោរពច្បាប់នោះ? តាមពិតទៅ ខ្ញុំអត់ដែលជិះយន្តហោះ Silk Air របស់សឹង្ហបុរីសោះ។ ប្រសិនបើខ្ញុំចូលទៅសឹង្ហបុរី ក៍ខ្ញុំជិះឡានពីម៉ាឡេស៊ីចូលទៅដែរ…
ខែក្តៅឆ្នាំនេះ ខ្ញុំយកឈប់បានតែ ២ អាទិត្យទេ.. ដោយពេលតិចពេក ទើបមិនអាចទៅលេងខ្មែរ ក្នុងខែ ៧ បាន … តែក៍ប្តូរទៅខែ ១០វិញ
អាចឈប់បាន ៣ អាទិត្យដែរ..
ពិតមែនហើយ នៅអ៊ឺរុប រដូវសំរាកកាយមានរយះពេលវែង ក្នុងខែ ៧ និង ៨
ភាគច្រើនជាសិស្សសាលា។ សំរាប់អ្នកធ្វើការ គេតែងផ្តល់សិទ្ធិឱយអ្នកមានកូន
ជ្រើសយកថ្ងៃឈប់សំរាក ក្នុងខែ ៧ និង ៨ នេះមុនគេ..
Niederhasli ពិតជានៅក្បែរព្រលានយន្តហោះមែន.. ក្បែរនោះ មានកន្លែង
ចូលមើល យន្តហោះចុះឡើង អាចឃើញច្បាស់ និងស្រឡះទៀតផង !..
.
លោក Lovepeehs05 .. ផ្កាកុលាបពណ៌ខៀវ មានឬមិនមាននោះ ខ្ញុំក៍មិនដឹងដែរ..
តែខ្ញុំបានយកឈ្មោះនេះ មកប្រើ ព្រោះចង់បញ្ជាក់ថា ជាប្រភេទផ្កា
ដែលកំរមាន និងពិបាកស្វែងរក… ហេសហេ.. ជ្រើសរើសឱយខុសពីពណ៌ពិតៗខ្លះ ទើបមិនច្របូកច្របល់លាយឡំ…
ខាងក្រោមនេះ ជាផ្កាអ័រគីដេ ដែលខ្ញុំទិញបានក្នុងតម្លៃ 26 sfr..
http://www.khmercity.net/photo/1757607:Photo:2214297?context=user
.
Wow… ផ្កាអ័រគីដេ ពណ៌ខៀវរបស់បងនេះ ពិតជាស្អាតមែន… ខ្ញុំមិនដែលបានឃើញសោះ ពីមុនៗមក… អរគុណបង ។
ផ្កាននេះចំឡែកមែន ខ្ញុំដូចជាធ្លាប់ឃើញ នៅទីណា ដូចជាមិនច្បាស់ បើពិនិត្យមើលទៅ គួរអោយអស្ចារ្យ ដូចមានក្បាច់ក្បូរចនា ប្រទាក់ប្រទងគ្នា បើអង្គុយញាំម្នាក់ឯង ដូចជាកំសត់ បើមានគ្នាដូចជាសមជាង ! តែកូឡាបខៀវទៅហើយ គាត់ធ្វើអ្វីក៏រាងសមដែរ នេះជារបៀបនៃការរៀបចំ ដែលធ្វើអោយអតិថិជនមានការចាប់អារម្មណ៍ សូមអរគុណផង ដែលបានចែករំលែក !