ខាងក្រោមនេះ គឺជាទិដ្ឋភាពទូទៅនៅបរិវេណវង់តូច នៃប្រាសាទអង្គរវត្ត នាពេលរសៀល ដែលខ្ញុំថតពីក្នុងរថយន្តកំពុងធ្វើដំណើរ…

រូបនេះខ្ញុំពេញចិត្តជាងគេដោយខ្ញុំថតបានជាប់កំពូលប្រាំដោយចៃដន្យ ហើយនៅចំកំពូលកណ្តាលដែលកំពុងជួសជុលមានបាំងដំបូលតង់ពណ៌ខៀវៗ តែត្រូវបានបាំងបាត់ដោយដើមត្នោតពីរដើម នៅចំពីមុខនេះ...

អសុរាទាញព្រ័តមុខក្លោងទ្វារអង្គរធំ... ខ្ញុំមើលឯកសារមួយបានណែនាំថា រូបយក្យទាញព្រ័តនេះ បើចង់ថតស្អាតគឺថតចំពេលថ្ងៃត្រង់ ទើបចាំងស្រមោលថ្ងៃទៅ ឃើញមុខយក្យទាំងអស់ប្លែកៗខុសពីគ្នា ដោយខ្លះខំប្រឹងទាញ ឯខ្លះទៀតបែរជាសើចចំអកអត់ប្រឹងទាញសោះ។ រីឯរូបអប្សរានៅតាមជញ្ជាំងវិញ បើចង់ថតស្អាត គឺត្រូវថតនាពេលព្រឹកម៉ោង ៩ទៅម៉ោង១០ ទើបបានចាំងស្រមោលថ្ងៃទៅ ឃើញអប្សរាទាំងអស់ញញឹម... នេះគឺជាទេពកោសល្យសិល្បៈដ៏កំពូលរបស់ដូនតាយើង ដែលខ្មែរយើងភាគច្រើនមិនបានដឹង ឬមិនបានចាប់អារម្មណ៍...
ស្រុកស្រែ






មិនដឹងពេលណាបានទៅសារាបទៀតទេ !
ចាស់ពីដើមថា បើមានប្រាថ្នាចង់ទៅលេងអង្គរវត្ត គឺមិនបានទៅទេ… ខ្ញុំអត់ជឿសោះតាម៉ាប់អើយ ប្រសិនបើចិត្តចង់ គឺចង់ទៅថ្ងៃណា បានទៅថ្ងៃណឹងហើយ…
ចិត្តចង់វាចង់ណាស់ទៅហើយលោកពូ តែវាទាស់ខ្ញុំវាអត់ការងារ អ៊ីចឹងលុយក៏អត់តាមណឹងដែរ ។
និយាយអញ្ចឹងសំបុត្រចូលទស្សនាប្រាសាទហ្នឹង ខ្មែរក៏ត្រូវទិញដែរមែនទេ?
អោយតែខ្មែរយើង… មិនថាខ្មែរក្នុង ខ្មែរក្រៅអីទេលោកស្រុកខ្មែរ ស្នេហ៍ខ្ញុំ គឺមិនត្រូវបានទិញសំបុត្រចូលទស្សនាឡើយ…
ស្មានថាគេតំរូវងោយទិញសូម្បីតែខ្មែរ។
អត់ទេលោកស្រុកខ្មែរ… អោយតែនរណានិយាយខ្មែរច្បាស់ គឺរួចខ្លួនមិនបាច់ទិញសំបុត្រទេ…
មិនចេះនិយាយខ្មែរក៏បានដែរ ឲ្យតែមានខ្មែរចេះនិយាយប្រាប់ថាជាកូន
ខ្ញុំបានទៅលេង កាលពីខែក្តៅ 2009 ម្លេះ .. ដល់ភ្នំគូលេន
មានលោកអុំស្រីម្នាក់ ឱយគ្រប់គ្នាបន់ស្រន់ នឹងបានដូចបំណង
ប្រាថ្នា ព្រោះទីនោះល្បីថាឆុតណាស់ !.. ខ្ញុំបានឮអ្នកខ្លះ សូមលេខឆ្នោត
អ្នកខ្លះសូមឱយមានបាន មានឡានវីឡា… ខុសតែខ្ញុំសូម គោអ៊ាំងមួយមូល
.. ហេសហេ.. សូមទោស .. កាលនោះចង់និយាយលេងទេ.. ងាកមកប្អូនថ្លៃ
បន្ថែមបន់សូមស្រាហេនឺស៊ី.. ធ្វើឱយលោកអុំស្រីដាក់ទឹកមុខ.. បន្ទាប់ ខ្ញុំក៍
សូមទោសគាត់.. ព្រោះមិនមានចេតនាបង្អាប់ ឬប្រមាថសត្វគោឡើយ..
បំណងពិតជាចង់លេងសើចមែន.. តាមធម្មតាខ្ញុំមិនមានជំនឿលើការបន់ស្រន់ឡើយ ។
អរគុណ
@@@@@@@@@@@@@@@
អរគុណបងកូឡាបខៀវ… តាមជំនឿ ទឹកជ្រោះភ្នំគូលេន ជាទឹកមន្តសក្តិសិទ្ធិ ហើយជាទូទៅ នៅពេលដែលព្រះមហាក្សត្រគ្រប់អង្គ ឡើងគ្រងរាជសម្បត្តិម្តងៗ គឺក្រុមអាចារ្យ បាគូ នឹងយកទឹកជ្រោះនៅភ្នំគូលេននេះ យកមកស្រោចព្រះសិរសា… ដូចគ្នានេះដែរ នៅពេលដែលព្រះសង្ឃអង្គណា ត្រូវបានតំឡើងងារឋានៈ យសសក្តិ គឺគេច្រើនរៀបចំធ្វើពិធីបុណ្យនៅក្នុងវត្ត ដែលក្នុងនោះ គេមិនភ្លេចពីពិធីស្រោចព្រះសុគន្ធវារី គឺការស្រោចទឹកទេ… ហើយទឹកដែលគេនាំគ្នាយកទៅស្រោចព្រះកេសព្រះសង្ឃនោះ មិនមែនជាទឹកម៉ាស៊ីនរបស់រដ្ឋាករទឹកដែលបូមពីទន្លេទេ តែគឺជាទឹកដែលដឹកយកមកពីជ្រោះភ្នំគូលេននេះឯង…។
នៅស្រុកថៃ ពេលដែលស្តេចសោយរាជបច្ចុប្បន្នឡើងគ្រងរាជសម្បតិ្ត គឺពួកក្រុមបាគូក្នុងរាជវាំងថៃ បានមកដងយកទឹកស្រះនៅលើកំពូលភ្នំប្រាសាទព្រះវិហាររបស់ខ្មែរយើង យកទៅស្រោចព្រះសិរសា ដោយចាត់ទុកថា ទឹកនៅលើកំពូលភ្នំប្រាសាទព្រះវិហាររបស់ខ្មែរយើងនេះ ជាទឹកមន្តសក្តិសិទ្ធិ… ហេតុនេះហើយបានជាពួករាជវាំងថៃ តែងតែប្រាថ្នាចង់បានប្រាសាទព្រះវិហារខ្មែរធ្វើជារបស់ខ្លួន… ហើយខ្ញុំគិតថា ចាប់ពីពេលនេះតទៅ ស្តេចថៃជំនាន់ក្រោយៗ នឹងលែងមានឳកាសបានទឹកមន្តសក្តិសិទ្ធិពីកំពូលភ្នំប្រាសាទព្រះវិហារ យកទៅស្រោចព្រះសិរសាទៀតហើយ…។
មើលទៅទេសភាពប្រាង្គប្រាសាទ រាងស្រស់បំព្រង តែមើលមក កន្លែងផ្សារ ដូចមិនស៊ីសង្វាក់គ្នាសោះ ហើយបើក្រឡេកមើល ការអភិវឌ្ឍទៅលើផ្ទៃប្រទេស កម្ពុជាក៏អត់ស៊ីសង្ចាក់គ្នាដែរ មិនដឹងជារដ្ឋាភិបាលខ្មែរ យល់ឃើញថាម៉េច បានជារៀបចំអញ្ចឺង ! ដូចជាចង់ប្រទាញប្រទេសខ្មែរហ្នឹង អោយដូចប្រទេសនានា ខាងក្រៅទៅវិញ គឺយកគំរូពីប្រទេសក្រៅមក អភិវឌ្ឍប្រទេសខ្មែរទៅវិញ ! មិនថាអញ្ចឹង ?
បែបនេះ គេហៅថា Outside-In មិនមែន Inside-Out ទេ… តាមពិតប្រទេសមួយណាក៍គេប្រើស្ទីលទាំងពីរនេះ ដើម្បីធ្វើការអភិវឌ្ឍន៍ជាតិដែរ គ្រាន់តែថា គេចេះជ្រើសរើស តើមួយណា In មួយណា Out តែប៉ុណ្ណោះ…
អុញថាមែន មែន ! ខ្ញុំជឿថាមនុស្សដែល ធ្វើដំណើរទស្សនា ប្រហែលជាមិនចង់ ឃើញទេសភាព ទិដ្ឋភាពដូចៗ គ្នាទេ បើតាមខ្ញុំយល់ គឺពួកគេពិតជាចង់ឃើញ អ្វីដែលប្លែកភ្នែករបស់គេ តែពុំមែនចង់ឃើញដដែល ៗ ទេ ! មិនថាអញ្ចឹង ?
បាទត្រូវហើយលោកបង… ភាពច្រំដែល គឺជាសត្រូវនៃការអភិវឌ្ឍន៍..!!.. ហេហេ… នេះគឺជាទ្រឺស្តីអ៊ុំហូ ទេបាទ…
បងអត់ទៅអង្គរ ឃ្យុងយូរទេ?
និយាយចឹងបងមានឆ្ងល់ដូចខ្ញុំទេ_ផ្លូវស្រុកខ្មែរអោយតែមានផ្លូវបែកជាបួន
គេមិនធ្វើរង្វង់មូលមិនចឹង!ហេតុអ្វីគេធ្វើរង្វង់មូលធំឯផ្លូវសងខាងតូចរកតែ
ជិះឡានមិនចង់រួចផង តួយ៉ាងដូចជារង្វង់មូលមួយដែលធ្វើដំណើរទៅ
ភ្នំគូលែន.ប្រសិនបើបងទៅភ្នំគូលែនកាត់តាមបាដាក(បាដាកនំបញ្ចុកឆ្ងាញ់)
ហួសប្រហែល១០គមនោះបងនិងឃើញរង្វង់មូលធំតែផ្ឡូវតូច.
តើហេតុអ្វីគេធ្វើបែបនេះ??????????អត់យល់!!!!!!
សុំទោសអត់បានមើលរូបចុងក្រោយគឺ អង្គរ ឃ្យុងយូរ.
អរគុណដួងចាន់ ដែលបានរំលឹកខ្ញុំអោយនឹកឃើញរឿងនេះ… ខ្ញុំដឹងរឿងរ៉ាវខ្លះៗដែរ ស្តីពីមូលហេតុបណ្តាលអោយខ្មែរយើងស្រឡាញ់រង្វង់មូល… បើមានពេល ខ្ញុំនឹងដាក់ប្រកាសមួយក្នុងប្លុកស្រុកស្រែរបស់ខ្ញុំនេះ ដែលទាក់ទងទៅនឹងមូលហេតុ និងប្រវត្តិរឿងរ៉ាវខ្លះស្តីអំពីរង្វង់មូលនៅស្រុកយើង…