អាងទឹកកំពីងពួយថ្ងៃនេះ…


ខាងក្រោមនេះ គឺជារូបភាពអាងទំនប់ទឹកកំពីងពួយថ្ងៃនេះ ដែលកសាងឡើងដោយកំឡាំងមនុស្ស នៅក្នុងរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ…

Kamping Puy, Battambang

ផ្សារកំពីងពួយ ឬផ្សារក្រមួន...

Kamping Puy, Battambang

ផ្លូវខ្នងទំនប់កំពីងពួយ

Kamping Puy, Battambang

ទិដ្ឋភាពផ្ទៃទឹកអាងខាងលើ...

Kamping Puy, Battambang

ផ្ទៃទឹកបឹងក្នុងអាងកំពីងពួយដ៏ធំល្វឹងល្វើយ

Kamping Puy, Battambang

រមណីយដ្ឋានកំពីងពួយ ដែលនៅខាងក្រោមទំនប់ទឹក...

Kamping Puy, Battambang

ភ្ញៀវទៅលេងអាចងូតទឹកបឹងកំពីងពួយបាន... តែខ្ញុំមើលទៅ ទឹកបឹងអីចឹងបើកាលណាងូតយូរ ខ្លាចតែអាចម៍អណ្តើកតោងស្បែកទេ...

 ស្រុកស្រែ

12 Responses to អាងទឹកកំពីងពួយថ្ងៃនេះ…

  1. ទឹក​ត្រឹម​ករជើង​ចឹង មាន​ជួល​ពោង​ទៀត?

  2. មនុស្សចាស់សល់ពីសង្គម

    សូមអរគុណលោកស្រុកស្រែ!មើលឃើញពីអាងទឹកកំពីងពួយដ៏ធំល្វឹងល្វើយនះខ្ញុំចង់ឲ្យលោកស្រម៉ៃលេងៗថាតើការសង់ឡីងដោយដៃមនុស្សប៉ុន្មាននាក់​ ? ហើយតើមានមនុស្សប៉ុន្មាននាក់ដែលត្រូវឈឺស្លាប់ដោយពលកម្មធ្ងន់ធ្ងរខ្វះចំណីអាហារ ?​និងមានមនុស្សប៉ុន្មាននាក់ត្រូវគេវ៉ែចោលដោយចោទថាជាខ្មាំងអង្គការ?សូមជួយគិតលេងៗផងដើម្បីរាយការណ៌ជូនសមមិត្តបងៗកំពុងជាប់ទ្រុង..
    គួរពុំគួរសុំអភ័យទោស….​​​

    • បាទលោកចាស់សល់ពីសង្គម… ពិតជាមិនគួរអោយជឿថា នេះជាស្នាដៃមនុស្សដែលធ្វើដោយកំឡាំងពលកម្មសុទ្ធសាធ។ ជាគុណវិបត្តិ គឺការកសាងកាលណោះ ត្រូវចំណាយអាយុជីវិតមនុស្សអស់យ៉ាងច្រើន។ តែជាគុណសម្បត្តិវិញ បច្ចុប្បន្ន អាងស្តុកទឹកនេះ អាចស្រោចស្រពស្រូវប្រាំងបានរាប់ម៉ឺនហិកតា…។ តាមគំរោង ទំនប់កំពីងពួយនេះ នឹងត្រូវលើកកំពស់ថែម ១ម ទៀត ព្រមទាំងធ្វើថ្នល់អ៊ុតកៅស៊ូផងដែរ…

  3. គិតទៅពួកពល_ពតបានកសាងស្នាដៃអោយខ្មែរច្រើនដែរតើស!!!
    ដូចជាអាងកំពីងពួយនេះជាដើមដែលកសាងឡើងក្រោមទឹកភ្នែកខ្មែរ
    រាប់លានអ្នកក្រុមស្លាកអង្គការ មហាលោតផ្លោះ,មហារុងរឿង,មហាជោគជ័យ.
    ក្រោមទង់បដិវត្តន៍ដ៍អស្ចារ្យមហាលោតផ្លោះ.
    បងជិះហួសនឹងបន្តិចនឹងទៅដល់ភូមិតាង៉ែនហើយ ជាប់និងជើងភ្នំ.

  4. កាលខ្ញុំទៅពីឆ្នាំទៅ ខែកក្កដា ទឹកឡើង តែក៏​មិនបានជិះអីដែរ​ បាន​អើត​តែ​មួយ​ភ្លែត នៅ​ចាំ​ច្បាស់​ជាង​គេគឺមាន​ឡានកូរ៉េ​ដឹក លាមក បើក​កាត់ ហើយ​ពួក​ខ្ញុំ​នៅ​ក្រោម​ខ្យល់ ហាហាហា ដល់កហ្មង!

  5. លើទំបន់កំពីងពួយ គួរតែរៀបចំអោយបានស្អាតបាតតិចទៅ សុទ្ធតែព្រៃ ដូចស្រុកខ្មែរក្រហមចឹង ។ ម៉េចមិនបរអោយដល់ ភ្នំកំពីងពួយ តែម្តងទៅ ស្រុកស្រែ ឡើងមើលលើភ្នំហ្នឹងឃើញមានអីខ្លះ ភ្នំហ្នឹងហើយ ជាទីកន្លែង របស់ខ្ញុំ កាលចេញតស៊ូដំបូង នៅពេលសម្តេចតា ស្រែកកោកៗ ពីប៉េកាំងមកថា កូនចៅ នាំគ្នាចូលព្រៃមគ្គីនោះអី ! នៅខាងលិច ជាប់ច្រមុះភ្នំហ្នឹង មានកូនភ្នំតូច វត្តខ្ញុំនៅលើកូនភ្នំហ្នឹងឯង មើលមកក្រោមស្រួលណាស ច្បាស់ចែស ឃើញពួកបងប្អូនយោធា ទាំងបុរស នារី ដើរមិនដាច់ទេ មិនដឹងទៅណាមកណា កាលសម័យនោះ ធ្វើអោយខ្ញុំជាលោកសង្ឃ សប្បាយណាស់ដែរ តែចំខែរងារផង ត្រជាក់ណាស់ ដោយសារខ្យល់បក់មកចំជានិច្ច …។ល។៚…

    • ខ្ញុំឮសូរ តាមគំរោងឆាប់ៗនេះ ប្រហែល​ជា​រដ្ឋ​ចាប់ផ្តើម​ជួសជុលទំនប់ទឹកនេះ ព្រមទាំងចាក់​ថ្នល់​កៅ​ស៊ូ​ផង​ក៍​មិន​ដឹង… ព្រោះថា ទំនប់ទឹកនេះ​ ផ្តល់​ទឹក​ធ្វើ​ស្រែ​ខួបប្រាំង​ខួប​វស្សា​ដល់​ដី​ស្រែ​រាប់​ម៉ឺនហិកតា​ដែល​នៅ​ខាង​ក្រោម ហើយ​ដី​ស្រែទំហំ​​ធំៗ​ ល្វឹង​ល្វើយ​នៅ​ទី​នោះ​ ភាគ​ច្រើន​ជា​ដី​​ស្រែ​របស់​អ្នក​អន្ទ្រើសៗផង…។ រីឯ​ភ្នំ​ដែល​មើល​ឃើញ​នោះ ខ្ញុំ​មិន​ធ្លាប់​ដែល​បាន​ឡើង​ទៅ​ទេ…

      • មិនភ្នំហ្នឹងទេ ស្រុកស្រែ គេប្រាប់ដែរអត់ចំាឈ្មោះ ប្រហែលភ្នំតាង៉ែន មើលទៅ ភ្នំកំពីងពួយ នៅឆ្ងាយទៅខាងលិច តសអផ្លូវលំលើទំនប់ហ្នឹងទៅលិចទៅ ប្រហែលជា ៥-៨គីឡូម៉ែត្រឯណោះ ចឹងបានជាខ្ញុំឆ្ងល់ ម៉េចបានជាគេដាក់ ទំនប់ហ្នឹងជា ទំនប់កំពីងពួយ បើនៅឆ្ងាយគ្នាចឹង !

        រឿងនេះបើតាមខ្ញុំដឹងល្ហៀងៗ នៅម្តុំនោះ គេប្រើ ឬ ស្គាល់តែភ្នំកំពីងពួយហ្នឹង ជាងគេ ជាភ្នំយុទ្ធសាស្ត្រ ហើយក៏ជាភ្នំ ព្រះផុសរាប់ពាន់ ឬ ម៉ឺន កាលសម័យឆ្នាំ ១៩៧០ មានទាហាន និងប្រជាជន បានទៅយកច្រើនណាស់ ហើយលោក សង្ឃក៏នាំគ្នាទៅយកដែរ ។

        កាលពីដើមឆ្នាំ ១៩៧៥ មុនសន្តិភាព ឬ មុន ១៧ មេសា ៧៥ គេហៅពួកខ្ញុំជា លោកសង្ឃទៅប្រជុំធ្វើទំនុប ជីកប្រឡាយនៅខាងលើ ឬ ប្រហែលជា ២០ គីឡូម៉ែត្រ នីរតីទំនុបកំពីងពួយនេះ គេហៅថាទំនុបអូដូនតា គឺគេយកមេទឹក មកពីទំនុបអូដូនតា ពីព្រោះអូដូនតា ជាមេទឹកធំ នៅពេលដែលពួកខ្ញុំជា លោកសង្ឃ បានចូលរួមលើកទំនុបហ្នឹងជាប់ គេបានបញ្ជូនកងចល័ត រាប់រយ ឬ ពាន់នាក់ ទៅជំនួសពួកខ្ញូំ ហើយពួកខ្ញូំបានមកលាចាកសិក្ខាបទ ពួកកង ចល័តនោះទ្រូវជីកប្រឡាយធំមួយសំដៅទៅភ្នំកំពីងពួយហ្នឹងឯង តាមគោល ដៅ តែដូចជាអត់ឃើញបានជីកទៅដល់ហ្នឹងទេ ប្រហែលមកពី ជម្ងឺគ្រុនចាញ់ ខ្លាំងហើយមើលទៅ បានជាអត់ឃើញបានជីកបន្តរ ពីព្រោះចាញ់ណាស់ ក្នុង ព្រៃនោះ ធាតុអាកាសក៏ត្រជាក់ខ្លាំងណាស់ផង ពេលព្រឹកចុះអាប់មើលមិនចង់ ឃើញទេ ។ តែបើមិនបានជីប្រឡាយក៏ដោយ ក៏ទឹកវាហូរសំដៅមកទំនប់ កំពីងពួយនេះដែរ ពីព្រោះដីទំនាបមកចំហ្នឹង បើមិនបានទប់ទំនុបអូដូនតាទេ ទឹកស្ទើរទាំងអស់ ត្រូវហូរចាក់ចូលដងស្ទឺង មង្គលបូរី ឬ្ ស្ទឹងងតាគ្រៃហ្នឹង អស់ហើយ ។ល។ កាលពេលនោះយុទ្ធសាស្រ្ត កសាង្បប្រទេសជាតិខ្លាំង ណាស់ដែរតើ គឺមិនទាន់ចប់សង្គ្រាមទេ គេដាក់ផែនការណ៍ លើកទំនុបជីក ប្រឡាយហើយ ជីកបណ្តើរៗ នេះចំពោះពួកខ្ញុំជាលោកសង្ឃលើកបណ្តើរៗ ហើយ មានកន្លែងផ្សេងទៀត ក៏លើកទំនុបជីកប្រឡាយដែរ បើតាមកេប្រាប់ គឺគ្រប់ភូមិភាគទាំងអស់ លើផ្ទៃប្រទេស ។

        • អរគុណលោក​បង ដែល​បាន​រៀបរាប់​រឿង​រ៉ាវ​ទាំងអស់​នេះ… ខ្ញុំ​រក​មើល​ក្នុង​ផែនទី​ឃើញ​ហើយ… មានពេល​ថ្ងៃ​ក្រោយ ខ្ញុំ​នឹង​ទៅ​​មើល​អោយ​ដល់​ទី​តាំង​ទាំងនោះ​…

  6. គិតទៅអាងទឹកំពីងពួយអស្ចារ្យមែន ធ្វើដោយដៃមនុស្ស ។ សំណាងដែរខ្ញុំធំអត់ទាន់ ខំអីបានទៅសាងស្នាដៃ គ្រាន់បានអួតប្រាប់ដល់ចៅៗរបស់ខ្ញុំជំនាន់ក្រោយ…។ សូមអរគុណ លោក Loverspeesh05 ដែលបានចែករំលែកបទពិសោធន៌បែបប្រវត្តិសាស្រ្ត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s