ខាងក្រោមនេះ ជាទិដ្ឋភាពក្រុងបាត់ដំបង នាពេលព្រឹកព្រលឹម ដែលខ្ញុំថតផ្តិតយក មកបង្ហាញបងប្អូនខ្មែរយើង ដែលនៅជិតឆ្ងាយបានឃើញ…
ស្រុកស្រែ
ខាងក្រោមនេះ ជាទិដ្ឋភាពក្រុងបាត់ដំបង នាពេលព្រឹកព្រលឹម ដែលខ្ញុំថតផ្តិតយក មកបង្ហាញបងប្អូនខ្មែរយើង ដែលនៅជិតឆ្ងាយបានឃើញ…
ស្រុកស្រែ
អ៊ូរអបានទេព្រឹកបន្តិចទេ.
ដល់ថ្ងៃត្រង់និងល្ងាចស្ងាត់ណាស់.
បាត់ដំបងឥឡូវមិនអ៊ូរអដូចសម័យឆ្នាំ២០០០ជាងទេ.
ល្ងាចនេះ មុនពេលខ្ញុំចេញមកសៀមរាប ខ្ញុំឃើញមានយុវវ័យជាកូនសិស្ស ពពាក់ពពូនគ្នាដែរ ដោយសារថ្ងៃនេះ ចំថ្ងៃនៃសេចក្តីស្រឡាញ់…។ មុននេះ ខ្ញុំបានទូរស័ព្ទសួរគ្នីគ្នាខ្ញុំនៅភ្នំពេញ ពួកគេបានប្រាប់ខ្ញុំថា នៅភ្នំពេញស្ទះផ្លូវខ្លាំងណាស់ គឺស្ទះជាងកាលពីឆ្នាំទៅ ទៅទៀត…
សួស្តីលោកស្រុកស្រែ !
ឃើញរូបថតរប់ស់លោកអាខាងលើគេនោះ..បើតាមខ្ញុំចាំ(ពីសង្គមចាស់ខ្ញុំធ្លាប់ជាសិស្សនៅខេត្តបាត់ដំបងដែរ)..គឺម្តុំនេះដូចជាមន្ទីអប់រំខេត្តទេគឺ មន្ទីរអប់រំនេះមានដីធំគ្រាន់បើដែរតើ…តែខ្ញុំដូចជាខានឃើញប៉ុន្មានឆ្នាំចុងក្រោយនេះទេហើយក៏ស្រាប់តែឃើញជាអាគារផ្ទះល្វែងទៅវិញ..តើលោកដឹងទេថាមន្ទីរអប់រំគេនាំគ្នាស្ទូចយកទៅដាក់នៅឯណាវិញ.?បើដឹងសូមមេត្តាជួយប្រាប់ខ្ញុំផង….ហេតុអីបានជាគេដូរទីតាំងមន្ទីរអប់រំនេះ…វាខុសអនុសាសន៌ប្រមុខរដ្ឋាភិបាលយើងហើយ…ឬក៏ជាសិល្បៈនៃការដោះដូរ?
បាទ, សួស្តីលោកចាស់ជាន់មុន…។
ហេហេ… សូមគោរព និងសូមជូនដំណឹងដល់អស់លោកអ្នកដែលនៅឆ្ងាយៗ ដូចជាលោកចាស់ជាន់មុនជាដើម… ប្រសិនបើមានបំណងចង់ទំនាក់ទំនងការងារ ឬបញ្ហាផ្សេងៗ ជាមួយមន្ទីរអប់រំខេត្តបាត់ដំបង សូមមេត្តាជ្រាបថា… គឺថា… មន្ទីរអប់រំខេត្តបាត់ដំបងបច្ចុប្បន្ន ត្រូវបានរើទីតាំងទៅនៅកន្លែងថ្មីហើយ… ដែលទីតាំងនោះ គឺស្ថិតនៅតាមផ្លូវទៅប៉ៃលិន ដែលមានចំងាយប្រមាណជាង ១គ.ម ពីផ្លូវបំបែកផ្សារលើ… ហើយពេលទៅដល់ អស់លោកអ្នកនឹងឃើញមានច្រកផ្លូវចូលនៅខាងឆ្វេងដៃអោយច្បាស់ក្រឡែត និងមានចំងាយប្រហែលកន្លះគីឡូដី ចុះពីផ្លូវជាតិទៅ..!!.. គឺងាយរកជាទីបំផុត…។ សូមបញ្ជាក់ថា ទីតាំងបច្ចុប្បន្ននេះ មានសភាពស្ងាត់ជ្រងំ មិនរំខានដោយសារសំឡេងឡានម៉ូតូទេ គឺស្ងាត់ឈឹងដូចចោរលួចសេះបេះបិត..!!.. មូលហេតុដែលបណ្តាលអោយមានការរើទីតាំងនេះ គឺដោយសារតែទីតាំងចាស់មានស្មៅដុះច្រើនពេក ដែលធ្វើអោយខូចសំរស់ក្រុងបាត់ដំបងដ៏ស្រស់សោភា..!!..??.. សូមអរគុណ…
ម៉េចមិនថត ស្ពាន និង ស្ទឹងសង្កែរផង ហើយផ្សារទាំងពីរ-បីហ្នឹង មិនថតដាក់អោយមើលផង ថតនេះចង់បង្អាប់ក្រុងដ៏ល្អផស់គេទេដឹង !?
មូលហេតុអីបានជាស្ងាត់ជាងមុនចឹង ? ប្រហែលជាចេញទៅធ្វើការបរទេស អស់ទេដឹង !
ខ្ញុំថតបានទាំងអស់ណឹង តែខ្ញុំខ្ជិលដាក់ ហើយខ្ញុំក៍មិនមានបំណងបង្អាប់ក្រុងបាត់ដំបងទេ…។ ស្ទឹងសង្កែ ខែនេះទឹករីងជិតដល់បាតស្ទឹងហើយ…
និយាយដល់ស្ទឹងសង្កែ កំពង់ចំលងពីស្លាកែតទៅត្រើយខាងកើត លួចស្រលាញ់ក្រមុំចាម ខំតាមមើលនាងបីថ្ងៃ នាងមិនដែលមើលមុខសោះ ។ ថ្ងៃមួយភ័ព្វសំណាងមកដល់ ហាក់បី ដូចព្រះអាទិត្យរះ នាងក្រឡេកបែរ តែអនិច្ចារអ្វីនាងក្រហតច្រមុះ ។ អ្វីៗត្រូវរលាយតាមខ្សែទឹកហូរ ឱ!ស្ទឹងសង្កែ…។
អរគុណលោកជក់ទិព្វ… ដើម្បីចូលរួមរំលឹកអនុស្សាវរីយ៍របស់លោក ដែលតាមគ្រឺតកូនក្រមុំចាមអស់ពេលបីថ្ងៃ ខ្ញុំទើបតែបន្ថែមរូបស្ទឹងសង្កែនៅក្នុងប្រកាសនេះមួយរូបទៀត នៅខាងលើគេ…។ ទឹកក្នុងស្ទឹងអនុស្សាវរីយ៍របស់លោកនេះ បច្ចុប្បន្នក្រខ្វក់ខ្លាំងណាស់…