ស្លាកចរាចរ​អី​ក៍​​តូច​ម៉េះ?…


Traffic sign

រូបស្លាកសញ្ញាចរាចរបៃតងខាងលើនោះ គឺស្ថិតនៅជិតគល់ស្ពានអាកាស ៧មករា ឬស្ពានហោះ ស្ពានហើរ ដែលខ្ញុំជឿថា អ្នកដំណើរទាំងឡាយ បើបានឃើញហើយ ប្រាកដជាស្បើយទុក្ខាពីឳរាជាមិនខាន ព្រោះដោយសារតែទប់សំណើចមិនបាន…។

ខ្ញុំមិនមានបំណងបង្អាប់ ឬក៍ផាអោយសាលាក្រុងអីទេ តែស្លាកចរាចរបង្ហាញទិសដៅនេះ គឺតូចមែនទែន មិនសមនឹងទំហំផ្លូវសោះ ដែលធ្វើអោយអ្នកដំណើរទូទៅ ខំប្រឹងអានឡើងស្រឡេវភ្នែកអស់ហើយ នៅតែប្រកបអក្សរល្អិតៗនោះអត់ដាច់ទៀត..!!..??..

ស្រុកស្រែ

21 Responses to ស្លាកចរាចរ​អី​ក៍​​តូច​ម៉េះ?…

  1. មិនមែនខៀវទេ គឺបៃតង

  2. គេ​អោយ​មើល​រូប​សញ្ញា មិន​មែន​អក្សរ​ឯណា​បង!​ :D

  3. មនុស្សចាស់សល់ពីសង្គម

    ​លោកស្រុកស្រែ ជាទីរាប់អាន !
    ខ្ញុំសុំចូលរួមមតិចំពោះស្លាកចរាចរខាងលើ​បន្តិច​ចុះ​…….
    -ធ្វើស្លាកតូចដូច្នេះគឺវាអស់​លុយ​ចំណាយ​តិច គឺរដ្ឋ​ចំណេញ​ថវិកា
    -ស្លាកតូចដូច្នេះកឺមិនមែន​សំរាប់​អ្នក​ធ្វើ​ចរាចរ​តាម​ថ្នល់​អាន​នោះ​ទេ គឺ​គិត​តែ​ពី​ដើរ​​ ជិះកង់ ជិះម៉ូតូ ជិះឡាន​អី​រៀងៗ​ខ្លួន​ធម្មតាៗ​ចឹង​ទៅ …(បើ​គេ​ចង់​ឲ្យ​អាន​ គេ​សរសេរ​ដាក់​ស្លាក​ធំៗ​ហើយ!!)
    -ម្យ៉ាងអ្នកធ្វើស្លាកនេះយល់ថា បណ្តា​អ្នក​ធ្វើ​ចរាចរ​ទាំង​ឡាយ​លើ​ផ្លូវ​ថ្នល់​​សុទ្ធ​តែ​​ចេះ​ច្បាប់​ចរាចរ​ទាំងអស់​គ្នា​ច្បាស់​ចែស​អស់​ហើយ​ គឺរឿង​ខ្លះ​វា​អាដែលៗ មិន​បាច់​​មើល​ការ​ណែនាំ​​តាម​​ផ្លូវ​ក៏អាច​បើក​ឡាន​បើក​ម៉ូតូ​បាន! បុក​គ្នា​តិច​តួច​វា​មិន​ប៉ុន្មាន​នោះ​ទេ!!
    -ចិត្តសាស្រ្តម្យ៉ាង..ស្លាកធំធម្មតា មនុស្ស​មិន​សូវ​ចាប់​អារម្មណ៌​ទេ​ តែបើ​អាតូច​ដូច​ជា​គេ​មិន​ចង់​ឲ្យ​ដឹង​ចឹង​ គឺ​ប្រាកដ​ជា​នាំគ្នា​ចង់​ដឹង.. ហើយ​ប្រឹង​មើល​​ និង​ចាំចង​បាន​យូរ​ទៀត​ផង…
    ខុសត្រូវ​សុំលោក​អធ្យាស្រ័យ​ផងចុះ….

    • បាទ, សូមជំរាប​រលឹក លោក​ចាស់ជាន់មុន….។

      ប្រសាសន៍​របស់​លោក​គ្រប់​ចំណុច​ទាំងអស់​នេះ គឺ​ត្រឹមត្រូវ​ណាស់… គឺទី១ អស់លុយតិច ធើអោយរដ្ឋ​ចំណេញ​លុយជាតិ​បាន​ច្រើន…។ ទី២ អ្នកដំណើរ​គិត​តែ​ពី​ជិះ​ទៅ​មុខ​ទៅ មិនបាច់ខ្វល់​ពី​ស្លាកសញ្ញា​ទេ… ណាមួយ​គ្រប់ៗ​គ្នា សុទ្ធតែ​​មាន​ប័ណ្ណបើកបរ និង​​ចេះ​ច្បាប់ចរាចរណ៍​ពេញ​ខ្លួន​​​អស់​ហើយ…. ហេតុនេះ ស្លាក​សញ្ញា​ចរាចរណ៍​តូច​ ឬធំ​ លែងសំខាន់​ទៀត​ហើយ…។

      ជួនកាល​អាច​នេះ​ជា​ស្លាក​បណ្តោះអាសន្ន​ក៍អាច​ថាបាន ព្រោះ​សាលាក្រុង​នឹង​រៀបចំធ្វើ​អាធំកាត់ទទឹង​ថ្នល់​​ផង​ក៍​មិន​ដឹង… តែ​នេះ… ដាក់​អា​តូច​ប៉ុណ្ណឹង​សិន​ទៅ..!!… ដាក់សិន…​ចាំ​ដូរ​ដាក់​អាធំ​ពេល​ក្រោយ..!!.. នៅ​ស្រុក​យើង អាដាក់សិន​នេះ​អត់ទៀង​ទេ… ជួនកាល​ស៊ីពេល​រាប់​សិប​ឆ្នាំ​ឯណោះ​​..!!..

  4. ដាក់​ចឹង​ទើប​ស្រួល​ផាក​យក​លុយ

  5. សង្ស័យតែគេដាក់ឲ្យតែឃើញ ល្អមើលទេដឹង បើគេចង់ដាក់ឲ្យអាន​ពិតជាសរសេរផ្លាកធំ ៗ មិនខានទេ​។

  6. ដាក់ផ្លាកសញ្ញា មានពណ៌ បៃតង លើផ្លូវធំ ដូចខាងខ្ញុំដែរ ..
    ឯប្រទេស អាល្លឺម៉ង់ និង បារាំង លើផ្លូវធំ ជាពណ៌ខៀវ ចាស់ ..

    http://www.khmercity.net/photo/12022011-mulhouse?context=user

    នៅអាមេរិច ក៏មានផ្លាកសញ្ញា លើផ្លូវធំពណ៌ បៃតងដែរ ..

    http://www.khmercity.net/photo/san-francisco?context=user

    អរគុណ ស្រកស្រែ បានបង្ហាញ ផ្លាកសញ្ញា នៅប្រទេសយើងឱយបានដឹង!..
    គួរឱយកោតសរសើរ ដល់អ្នកឯកទេស ដ៍ចំណាប់ ទាំងនោះ ពិតមែន!!..

    ប្រហែលជំហានដំបូង ត្រូវតែតូចអញ្ចឹងហើយ បន្តិចទៀតនឹងរីកធំ
    តាមទឹកលុយ.. ហេសហេ..

    អរគុណ
    &&&&&&&

  7. ចុះសម្តេចថា ជំហានគីង្គក់នុះអី
    ចឹងទេអ្នកធ្វើ តាមជំហានគីង្គក់ដែរ.
    មុនដំបូងតូចចឹងហើយចាំសេដ្ថកិច្ចឡើងដល់១០%ធ្វើធំតែម្តង
    ឥឡូវទើបតែ៧,៥%ទេ.សង្ស័យតែគតិបណ្ឌិតច្រើនពេកហើយបានជា
    ស្លាកចរាចរណ៍ប៉ុនថាសលក់អាកោរបស់អាគ្លោក!!

  8. នៅជិតផ្លូវទៅសាលាស៊ីតិកតូចជាងនេះទៅទៀត! រួចហើយដល់ពេលគេមើលមិនឃើញ ឬ មិនចាប់ភ្លឹកមើល ប៉ូលីសនៅក្បែរនោះចាប់ភ្លាមមួយអំពេច

  9. ជំរាបសួរទាំងអស់គ្នាសុខទុក្ខធម្មតាទេឫ?សុំសួរមួយនិងមេត្តាជួយពន្យល់ផងចំពោះពាក្យថាស្លាកនិងផ្លាកគួរប្រើពេលណានិងប្រើបានទៅើលអ្វី?ពីមុនធ្លាប់លឺតែផ្លាកសញ្ញានិងស្លាកស្នាម.។សូមអរគុណ!!!!

    • បាទ, សូមអរគុណ និង​សូមជំរាប​សួរ…។ កាលពីមុន​​ក៍​ខ្ញុំ​ប្រើពាក្យថា “ផ្លាក” ដែរ… តែ​ក្រោយមក​ ខ្ញុំឃើញ​សារព័ត៌មាន​សរសេរថា “ស្លាក” វិញ​បែប​នេះ ខ្ញុំ​ក៍​ឆ្ងល់​ដែរ ដូចជា ស្លាកលេខ​យានយន្ត, ស្លាកសញ្ញា​ចរាចរ…។ តែ​ពេល​ខ្ញុំ​បើក​មើល​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ព្រះ​សង្ឃរាជ​ ជួនណាត ទើប​ខ្ញុំ​ដឹង​ថា ពាក្យ​ខ្មែរ​ “ផ្លាក” មិន​មាន​ក្នុង​វចនានុក្រម​ទេ គឺ​មាន​តែ​ពាក្យ “ស្លាក” តែ​ប៉ុណ្ណោះ។

  10. មែនហើយខ្ញុំមើលដែរតែមិនមានលំអិតវែងឆ្ងាយលោកបញ្ជាក់តែត្រឹមថាជាគ្រឿងសម្គាល់.មិនអស់ចិត្តបានជាសួរបាទ.ម្យ៉ាងទៀតធ្លាប់បានលឹការជជែកច្រើនដែរពីបញ្ហានេះ.សូមអរគុណ

    • កាលពីមុន​យើង​មាន​សម្តេចព្រះសង្ឃរាជ ជួនណាត គ្រាន់​ព្រះ​អង្គ​លោក​កាត់សេចក្តី ឬអារកាត់​សំរេច​អោយ​ប្រើ ឬ​មិន​ប្រើ​ពាក្យខ្លះ ព្រមទាំង​បង្កើត​ពាក្យ​ថ្មីៗ​សំរាប់​ប្រើ​ប្រាស់​​ក្នុង​សំណេរ​ភាសា​ខ្មែរ​បាន​យ៉ាង​សំបូរ​បែប។ ដល់​សម័យ​បច្ចុប្បន្ន​យើង​នេះ ព្រះសង្ឃ​ដែល​មាន​យសសក្តិ​ជា​ “សម្តេច”​ ​ក្នុង​ព្រះពុទ្ធ​សាសនា​​មាន​ច្រើន… បើ​រាប់​ម្រាម​ដៃ​វិញ​អត់អស់​ទេ…។ ចំណែក​ឯ​មហាបណ្ឌិត​កំពូលៗ​វិញ​ អោយ​ឈរ​តំរង់ជួរ​រាប់​ម៉ា​ព្រឹក ក៍​​​អត់​អស់​​​ដែរ… តែ​ដូចជា​មិន​ដែល​ឃើញ​មាន​បង្ហាញ​ស្នាដៃ​អោយ​​លេចធ្លោរ​លើ​វិស័យ​អក្សរ​សាស្រ្ត​ជាតិ​សោះ។ ឃើញ​ប្រណាំង​ប្រជែង​គ្នា​តែ​ពី​រឿង​សំភារៈ និង​យសសក្តិ​នេះ​តែប៉ុណ្ណឹង​ឯង…។

  11. នេះគឺជាល្បែងក្មេងលេងទេតើបងៗអើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s