ពិធីបុណ្យអីគេ ឃើញ​មាន​រហូត​ដល់​ជិះ​ដំរី​ហែរ?

ម្សិលមិញ ក្នុង​ដំណើរវិល​​ត្រឡប់​ពីខេត្តសៀមរាបវិញ​តាមផ្លូវជាតិ​លេខ 6A ខ្ញុំ​បាន​ឃើញ​ពិធី​ជួបជុំ និង​ដង្ហែរ​​បុណ្យ​តាម​​បែប​ព្រះពុទ្ធសាសនា​មួយ​យ៉ាង​ធំ​ ដើម្បី​​ទៅ​ជួប​ជុំ​គ្នា​នៅ​វត្ត​មួយ​ក្នុង​ស្រុក​មុខ​កំពូល ខេត្តកណ្តាល។ ខ្ញុំ​បាន​ចុច​កញ្ចក់​ឡាន​ស្រែក​សួរ​អ្នក​ដំណើរ​តាម​ផ្លូវ ​ដោយ​ចង់​ដឹង​ថា ​តើ​គេ​នាំគ្នា​ធ្វើ​បុណ្យ​អីដែរ? ជាចំឡើយ ខ្លះថា​បុណ្យ​ដង្ហែរ​ព្រះ​​សារីរិក​ធាតុ​ព្រះ​​សម្មាសម្ពុទ្ធ… ឯខ្លះ​ទៀត​ថា បុណ្យ​ចំរើន​ព្រះជន្ម​ព្រះកូណា…(?)… ​ ​ខ្លះថាបុណ្យ​ហែរ​ព្រះពុទ្ធរូប… ខ្លះថាបុណ្យ​ហែរ​ដើមពោធិ… អត់ច្បាស់..!!… បើ​អស់លោក​ណា​ដឹង​ច្បាស់​ សូមជួយ​ជំរាប​ប្រាប់ផង…

សំរាប់​ខ្ញុំ បុណ្យ​អ្វី​ក៍​បុណ្យ​ចុះ តែ​ខ្ញុំ​ចំឡែក​​ដោយ​ក្នុង​ចំណោម​ក្បួន​ដង្ហែរ​បន្ត​កន្ទុយ​គ្នា​ឡើង​ស្ទះ​ចរាចរណ៍នេះ ខ្ញុំចាប់អារម្មណ៍​នឹង​​​ក្បួនដង្ហែរតុបតែង​សត្វ​​ដំរី​ជាង​គេ… ហើយអ្វី​ដែល​ចំឡែក​នៅ​ត្រង់​ថា នៅលើ​ខ្នង​ដំរី ឃើញជនស៊ីវិលម្នាក់​ ក្បាលត្រងោល​ស្លៀកស ពាក់ស​ (អាច​ជា​អ្នក​បញ្ជាន់រូប ឬអាច​​តាំង​ខ្លួន​ជា​អ្នក​សច្ចំ..?..) រីឯ​ព្រះ​សង្ឃ​ច្រើន​អង្គ​លើក​ដៃ​សំពះព័ទ្ធ​ជុំ​វិញ​សត្វដំរី និមន្ត​ដោយ​ថ្មើរ​ជើង​នៅ​ខាង​ក្រោម​ទៅ​វិញ… តែបើ​អោយ​ព្រះសង្ឃ​គត់នៅ​លើ​ខ្នង​ដំរី​វិញ ក៍​ប្រហែល​ជា​ខុស​នឹង​វិន័យ​សង្ឃ​ផង​ក៍​មិន​ដឹង… ខ្ញុំ​អត់ច្បាស់​ដែរ តែ​មើលក្នុង​រូប​ភាព​​នេះទៅ​ ដូច​ជា​យ៉ាប់​ភ្នែក​យ៉ាង​ម៉េច​មិន​ដឹងទេ..!!

Religion variety

Religion variety

Religion variety

Religion variety

ខ្ញុំ​ចេះ​តែ​សំឡឹងៗ​​ទៅទេ ក្រែង​លោ​ប្រទះ​ឃើញ​មាន​ក្បួន​ដង្ហែរ​អ្នក​សច្ចំ​(sic!) ​តាម​របៀប​ប្លែក ដោយ​​​​​អោយ​​​ព្រះសង្ឃ​ព្រះ​ពុទ្ធ​សាសនា នាំគ្នា​​សែង​គ្រែ​ស្នែង​អោយ​​អ្នក​ស្លៀកស ពាក់ស ដូច​អ្នក​សច្ចំ​ នៅ ​ទួលរាជា ក្នុង​​ស្រុក​កោះធំ ជិត​ស្រុក​ខ្ញុំ​ដែរ… តើអស់លោក​អ្នក​ដឹង​ទេ​ថា ​អ្នក​សច្ចំ​នៅ​អាណាចក្រ​ទួលរាជា ​ចង់​ទៅណា​មក​ណា គឺត្រូវ​បាន​ធ្វើ​ដំណើរ​ដោយ​គ្រែ​ស្នែង បាំងក្លស់​​​ ដែល​អ្នក​សែង​​គឺជា​ព្រះ​សង្ឃ​ពី​៤អង្គ ទៅ ៨អង្គ?  ស្តាប់​ទៅ​មិន​គួរ​អោយ​ជឿ តែ​នេះ​ជា​រឿង​ពិត…។

ស្រុកស្រែ

12 Responses to ពិធីបុណ្យអីគេ ឃើញ​មាន​រហូត​ដល់​ជិះ​ដំរី​ហែរ?

  1. អ្នក​សច្ចំ​​មួយ​ចំនួន​នា​បច្ចុប្បន្នកាល​នេះ គួរ​តែ​សរសេរ​ថា “អ្នក​សាច់ចាំង” វិញ។ អ្នក​សាច់​ចាំង​បែប​នេះ អាច​និយាយ​បាន​ថា​ជា​អ្នក​ស្លៀក​ស​ពាក់​ស (យក​សាសនា​ធ្វើ​ជំនួញ) ស៊ីឆ្ងាញ់ ដេក​ស្រួល នៅ​ក្នុង​វីឡា​កុដិ មាន​ម៉ាស៊ីន​ត្រជាក់ មាន​ទូរទស្សន៍​ខ្សែកាប​មើល មាន​រថយន្ត​ទំនើប​ជិះ ដល់​អញ្ចឹង​ទៅ​សាច់​គាត់​ប្រែ​ពី​ប្រផេះ​មក​ជា​ភ្លឺ​រលោង​ចាំង។

  2. ដូច​គំនិត​ខ្ញុំ​ដែរ

  3. សូមអរគុណ​លោក​កែវប៉ុញ្ញា និង​សាម៉ាឌី… ចុះ​ព្រះ​សង្ឃ​ដែល​យក​សាសនា​ជាជំនួញ និង​រស់​នៅ​​​ហ៊ឺហារ​ដូច​បែប​​អ្នកស្លៀកស ពាក់ស​នេះ តើ​គួរ​ដូរ​​ហៅ​​ពី ព្រះសង្ឃ ទៅ​ជា​ ព្រះសាច់ចាំង​ បាន​ដែរ​អត់?

  4. វត្ត​ទួល​ព្រះ​រាជា​ហ្នឹង​ហេហ? បោក​១០០០ភាគរយតាម៉ង!

  5. បាទ, ក្មេងស្រែ… អ្នករស់នៅ​ស្រុកណឹង និងជិតៗស្រុក​ណឹង នរណាៗ​ក៍ដឹង​ដែរ​​ថា វត្តទួលរាជា ជាទួល​​បោកប្រាសដែរ… តែ​​អ្នក​រស់នៅ​ឆ្ងាយៗ នាំគ្នា​ជឿ​ឡើង​ផ្កាប់មុខ​ ហើយ​នាំ​គ្នា​ពពាក់ពពូន​ជិះទាំង​ឡានៗ ​យក​បច្ច័យ​​មក​ចូល​បុណ្យ​យ៉ាង​គគ្រឹក​គគ្រេង ដែល​មើល​ទៅ​ជីវភាព​អ្នក​មក​ចូល​បុណ្យ និងអ្នកទទួល​បុណ្យ​ដែល​តំណាង​អោយ​​អ្នក​សាច់ចាំង​(សច្ចំ)​គ្រប់​គ្រង​ទីនោះ មានការ​ខុសគ្នា​ដូច​មេឃ និង​ដី។

    ចំណុច​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ ហេតុម៉េច​បាន​ជា​មេៗ​​ សាម៉ី​ក្រសួង​ដែល​ទទួល​ខុស​ត្រូវ​ខាង​ណឹង​ ស្ងាត់​មាត់​ឈឹង​ដូច​ចោរ​លួច​សេះ? ក្រោយ​មក​ទើប​មាន​អ្នក​ស្រុក​ខ្សិប​ខ្សៀវ​ប្រាប់​ថា៖ អ្នកសាច់ចាំង​(សច្ចំ) ដែល​អាច​ចាត់ទុក​ថា​ជា ស៊ីអ៊ីអូ (CEO) ​គ្រប់គ្រង​ និង​ចាត់ការ​ទូទៅ​លើ​ទួល​រាជា បាន​កាត់​យក​ចំណូល​(បច្ច័យ?) យក​មក​ចុក​មាត់​អ្នក​ឋានលើ​​​ ឡើង​អួល​គ្រប់​គ្នា និយាយលែង​ចេញ​ ស្រែក​ក៍​លែង​រួច​ អស់​ទៅ​ហើយ…។ ហេតុនេះ បើ​កាលណា​​បិទ​ ទួលរាជា​ លែង​អោយ​មាន​ដំណើរ​ការ អាជីវកម្ម គឺ​ហាក់​ដូច​ជា​ការ​បោក​ឆ្នាំង​បាយ​ខ្លួន​ឯង​ដូច្នេះ​ដែរ..!! ប្រសិន​បើ​ការ​ខ្សិបខ្សៀវ​នេះ ជា​ការពិត​មែន​ ខ្ញុំ​សូម​អស់​យោបល់​ហើយ…​ ​

  6. គេ​ថត​កុន​រឿង​កំប្លែង​ទេ​ដឹង? :D

    • ខិខិខិៗៗៗ…. ខ្ញុំ​អត់ដឹង​ដែរ​បង…​ឬ​ក៍​បែប​ដូច​បង​មាន​ប្រសាសន៍​នេះ​ហើយ… ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​ មិន​សូវ​ហ៊ាន​និយាយ​អី​ចំៗ​​ពេក​ទេ ខ្លាច​ចូល​ក្នុង​បទ​បរិហារកេរ្តិ៍…

  7. ចូលហិណ្ឌូហើយហ្នឹង!!!

    • បាទ, លីហ្សា ខ្ញុំមើលទៅ​ដូចជា​ប្រឡាយកាត់ច្រើនជាង ព្រោះ​ព្រះពុទ្ធក៍មិនចំ ហិណ្ឌូក៍មិនចំ… ហើយ​ការ​ដែល​​អោយ​​អ្នក​ស្លៀកស​ពាក់ស ស្ថិតនៅ​ទី​ខ្ពស់​ជាង​ព្រះ​សង្ឃ​បែប​នេះ​ មិន​ដឹង​ជា​គេ​គិត​យ៉ាង​ម៉េច​ដែរ… តើអ្នកណា​គោរព​អ្នកណា? តែ​បើ​មើល​ទៅ​រូប គឺ​ហាក់ដូច​ជា ព្រះសង្ឃ​ គោរពគ្រហស្ថ​ទៅវិញ… ឬមួយក៍សម​តែ​អីចឹង..!!..??..

  8. បែបទំនងទៅចឹងហើយ លែងដឹងលេងយល់ ទំនៀមទំលាប់អីអស់ហើយ ពុទ្ធសាសនាមិនចំពុទ្ធសាសនា ព្រហ្មញ្ញសាសនា មិនចំព្រហ្មញ្ញសាសនា ស្រីមិនចំស្រី ប្រុសមិនចំប្រុស ស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ប្រុស ដូចជាចំឡែកមែន !

    • លោកបងធ្លាប់បានបួសរៀន និង ដឹងពីព្រះវិន័យសង្ឃច្បាស់ គឺអាចវាយតំលៃបានពីស្ថានភាពវិស័យព្រះពុទ្ធសាសនាក្នុងស្រុក នាពេលបច្ចុប្បន្ននេះបានហើយ។

  9. វា​ នាំគ្នាឆ្កួតទាំងអស់គ្នាហើយ​ មើល​ទៅនោះ ធម៌អាថ៌ិ មិនគិតខំរៀនទេ គិតតែសច្ចំអាចម៏គោមេ នោះទៅវិញ ។ ពួកគេហ្នឹងសព្វថ្ងៃប្រហែលមិនដែលបើកភ្នែកទេដឹង បានជានាំគ្នាឆ្កួតទាំងពុជដូចនេះ។
    ព្រះសង្ឍសម័យនេះ លោកខំសិក្សា ច្រើនណាស់ តែនៅតែមានបុគ្គលខ្លះឆ្គួតអីចឹងទៀត ។ ឆ្អើមណាស់លោកអើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s