កាលប្បវត្តិ នៃ​អ្នក​ដឹកនាំ​​ប្រទេស​​កម្ពុជា​យើង…


ខ្ញុំ​ទើប​តែ​បង្កើត​អត្ថបទ​មួយ​ក្រុម​ថ្មី​ដែល​មាន​ឈ្មោះថា ដឹងគេ ដឹងយើង នៅ​ក្នុង​ប្លុក​របស់​ខ្ញុំ​នេះ ដើម្បី​ប្រមូល​ផ្តុំ​នូវ​អត្ថបទ​ ឬ​កាលប្បវត្តិ​សំខាន់ៗ ដែល​ទាក់ទង​នឹង​ប្រទេស​យើង​ផង និង​ប្រទេស​ក្បែរ​ខាង​យើង​ផង សំរាប់​ទុក​ជា​ឯកសារ​​ខ្ញុំមើល​​លេង​ទៅ​ថ្ងៃ​ក្រោយ និង​​សំរាប់​អោយ​​សិស្ស និសិ្សត​​​ទូទៅ​ ដែល​មិន​ចង់​ក្លាយ​ជាតារា (sic!) អាច​អាន​លេងៗ​​ទៅ​ នឹង​​អាចបង្កើន​នូវ​​ចំណេះ​ដឹង​ខ្លះៗ​ជាមិន​ខាន…។ ព្រោះថា ការ​ស្វែង​យល់​ដឹង​ពី​ខ្លួន​ឯង​ផង​ និង​ការ​ស្វែង​យល់​ដឹង​ពី​អ្នក​ក្បែរ​ខាង​យើង​​ផង គឺ​ធ្វើ​អោយ​ខ្លួន​យើង​​បែកបញ្ញា​ក្នុង​ការ​គិត​ និង​មាន​គំនិត​ទូលំទូលាយ​ថែម​ទៀត​ក្នុង​ការ​រួម​ចំណែក​កសាង​ស្រុក​ទេស​ដ៏​កំសត់​របស់​យើង​នេះ…។

ជាដំបូង​​នេះ គឺខ្ញុំ​ចង់​អោយ​ខ្មែរ​យើង​ស្វែង​យល់ និង​​ដឹង​ពី​ខ្លួន​យើង​​ជា​មុន​សិន… នោះ​គឺ​កាលប្បវត្តិ​សំខាន់ៗ និង​ឈ្មោះ​នៃ​អ្នក​ដឹកនាំ​ប្រទេស​យើង​​ចាប់​ពី​ឆ្នាំ១៩៤៥ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ ខ្ញុំ​ព្យាយាម​រក​រូបថត​យក​មក​​ដាក់​បង្ហាញ​ដែរ តែបើ​និយាយ​ទៅ គឺ​ខ្ញុំ​នៅ​តែ​បន្ទោស​ទៅលើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដដែល ព្រោះ​ពួក​គេ​ ជាអ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​​បំផ្លាញ​ឯកសារ​ជាតិ​ដ៏​មានតំលៃ​អស់​ទៅ​ហើយ។ តែខ្ញុំ​នឹង​ព្យាយាម​រក​រូបថត​ដាក់​នៅ​ពេល​ក្រោយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ហើយ​ខ្ញុំរីករាយ​​នឹង​បន្ត​ការ​កែ​សំរួល​ (Update) រាល់​ព័ត៌មាន​ទាំងអស់​នេះ ប្រសិន​បើ​អស់​លោក​អ្នក​ពិនិត្យ​ឃើញ​ថា មាន​ការ​ខុស​ឆ្គង​ចំណុច​ខ្លះ។

ខាងក្រោម​នេះ គឺ​ជា​កាលប្បវត្តិ​សំខាន់ៗ​និង​ឈ្មោះ​​អ្នក​ដឹកនាំ​ប្រទេស​យើង​ ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី ចាប់តាំង​ពី​ឆ្នាំ១៩៤៥ មក…​

khmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-government

ផ្អែកតាម​ទិន្នន័យ​ខាង​លើ ខ្ញុំ​អាច​ទាញ​បាននូវ​ចំណុច​សំខាន់​ៗ​ខ្លះ​ដូចខាង​ក្រោម៖

  • គិត​មកដល់​ពេល​នេះ ដំណាក់កាល​នៃ​ការ​ដឹក​នាំប្រទេស​យើង ​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​​មាន​រហូត​ដល់​ទៅ​ជាង​ហុកសិប​ដង..!! ហេហេ… យើង​ចេះ​តែ​គិតថា ប្រទេសថៃ​បាន​ប្តូរ​រដ្ឋាភិបាល​ញឹកញាប់​ណាស់ ដូចផ្លាស់​ប្តូរ​ខោអាវ។ តែ​បើ​មើល​មក​យើង​ខ្លួនឯង​​ពីអតីតកាល​វិញ សូម​អស់​លោក​អ្នក​ដាក់​ពិន្ទុ​ដោយ​ខ្លួន​ឯង​ចុះ…។
  • សម្តេចព្រះនរោត្តម សីហនុ កាល​ពីពេល​ដែល​​​​​ព្រះ​អង្គ​កំពុង​ប្រ​ឡូក​ក្នុង​នយោបាយ គឺព្រះអង្គបានកាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​រហូត​ដល់​ទៅ ១០ដង គឺពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៣ ចំនួន ៣ដង និងពី​ឆ្នាំ១៩៥៣ ដល់​ឆ្នាំ១៩៧០ ចំនួន ៧ដង។ អាចចាត់ទុកថា ព្រះអង្គ​ជាប់​ជា​ជើង​ឯក​​ លេខ១ ត្រួតលើលេខ១ ឬលេខ១ ឌុប ខាង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ ច្រើន​ដង​ជាង​គេ​​ក្នុង​ប្រទេស​យើង និង​ក្នុង​ពិភពលោក​ទាំង​មូល​តែម្តង…
  • មក​ទល់​នឹង​ពេល​នេះ សម្តេច ហ៊ុន សែន​ ​លោក​បាន​​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​បាន​យូរ​ជាង​គេ​បង្អស់ ហើយ​ក៍​ក្មេង​ជាង​គេ​បង្អស់​​នៅ​​ប្រទេស​យើង​ដែរ។ យើងនឹងត្រូវ​រង់ចាំមើល​ទាំងអស់​គ្នា​ទៀត ថាតើ​យូរ​ដល់​ពេល​ណា?
  • ឯនាយករដ្ឋមន្រ្តី​ដែល​កាន់​តំណែង​បាន​ខ្លី​ជាង​គេ គឺ​លោក​ អៀវ កើស​ ​ដែល​គ្រប់​គ្រង​ប្រទេស​បាន​តែ ៩​ថ្ងៃគត់។ ហើយ​​ក្នុង​ចំណោម​នាយក​រដ្ឋមន្រ្តី​ទាំងអស់​ គឺ​មាន​តែ​​នាយករដ្ឋមន្រ្តី​លេខរៀង​ទី៩ លោក អៀវ កើស នេះទេ​ ដែល​ទទួល​មរណភាព​ដោយ​សារ​ភេរវកម្ម​ផ្ទុះ​គ្រាប់​បែក​ នៅ​ក្នុង​ទី​ស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ​របស់​គាត់ (ខ្ញុំធ្លាប់​បាន​អាន​ឯកសារ​​ដែល​និយាយ​ពី​រឿង​នេះ)។
  • ក្នុង​រយៈពេល​មិន​ទាន់​បាន​ឯករាជ្យ​ពី​បារាំង (១៩៤៥-១៩៥៣) ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​គ្រប់​គ្រង​អំណាច​ស្ទើរ​តែ​ទាំង​ស្រុង។ តែ​មិន​ដឹង​យ៉ាង​ម៉េច​ ដែល​ក្នុង​រយៈពេល​នោះ បែរ​ជា​មាន​ការ​​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្រ្តី​​ ញឹកញាប់​មែនទែន។ បើ​អស់លោកណា​ដឹង​រឿង​នេះ​ច្បាស់ សូមជូយ​​ប្រាប់​យក​​តែ​បុណ្យផងទៅ​បាទ…។​
  • ក្នុងឆ្នាំ១៩៤៩ គឺ​ជា​ឆ្នាំ​ដែល​សភាពការណ៍​​កម្ពុជាយើង​មាន​ភាព​ច្របូក​ច្របល់​ដោយសារ​តែ​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាលញឹកញាប់ ប្រហែល​ជា​​ដោយសារ​​តែការ​ស្លាប់​នៃ​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នេះ។ តែនៅ​​មាន​ព្រឹត្តិការណ៍​ធំ​ដោយឡែក​មួយទៀត​ដែល​ខ្មែរ​គ្រប់ៗ​គួរ​តែ​ចង​ចាំ​នោះ គឺបារាំង​បាន​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម​ជា​ផ្លួវ​ការ​ទៅ​អោយ​រដ្ឋាភិបាល​វៀតណាម​គ្រប់គ្រង​នៅ​ក្នុង​ឆ្នាំ១៩៤៩ នេះដែរ…។​ បើ​ផ្គុំ​រឿង​ហេតុ​នេះ​ឡើង​វិញ កាលណោះ​សម្តេច​ព្រះ​នរោត្តម សីហនុ ក្នុង​នាម​​ព្រះ​អង្គ​ជា​ព្រះប្រមុខរដ្ឋ តើ​​ព្រះ​អង្គ​កំពុង​ធ្វើ​អ្វី​ដែរ? ហើយ​តើ​រាជរដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​ស្រាប់ បាន​ប្រឹង​ប្រែង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទាមទារ​តាម​ផ្លូវ​ច្បាប់ ​យក​កម្ពុជាក្រោម​​ត្រឡប់​មកវិញ​ដែរឬទេ? ហេតុអី​បានជា​បារាំង​ប្រគល់​​កម្ពុជា​ក្រោម​ទាំងអស់​អោយ​ទៅ​វៀតណាម ដែល​កាលណោះ គួរតែ​បាន​​ចំណែក​ខ្លះ​មក​ខាង​កម្ពុជា​យើង​ដែរ…។ ស្តាយ​ដែរ​ដោយ​សារ​ខ្ញុំ​កើត​អត់​ទាន់​ កុំអី​អាច​នឹង​ដឹង​រឿង​ច្រើន​ជាង​នេះ… ហេហេ…
  • ​ចាប់​ពីទទួលបាន​ឯករាជ្យ​ពី​បារាំងមក គឺស្ទើរ​តែ​ពេញ​រយៈពេល​ពី​ឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ ដែល​គណបក្សសង្គមរាស្រ្ត​និយម​ របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុ ​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ជាប់​គ្នា​រហូត​មក ដែល​ក្រោយ​មក​ពួក​សាធារណរដ្ឋ​បាន​រិះគន់​ថា ​ការឈ្នះឆ្នោត​និង​ដឹកនាំ​ប្រទេស​​តែ​ឯង​បែប​នេះ គឺ​​ប្រៀប​ដូច​ជា​ការ​ជិះ​សេះ​លែងដៃ…។​​
  • ចូលមក​ដល់​របប​សាធារណរដ្ឋ​ ក៍ដូចគ្នា​ដែរ គឺគណបក្សសង្គម​សាធារណរដ្ឋ​​របស់​លោក​សេនាប្រមុខ លន់​ នល់ សឹង​តែ​​ប៉ាវផ្តាច់​ក្នុង​ការ​គ្រប់​គ្រង​​ប្រទេស​ដែរ។
  • រួច​ចូលដល់​ក្នុងរបប​កម្ពុជាប្រជាធិបតេយ្យ លែងនិយាយ​បាត់…​ គឺមាន​តែ​បក្សកុម្មុយនីសកម្ពុជា​របស់​ខ្មែរ​ក្រហមមួយទេ​ដែល​គ្រប់​គ្រង​ប្រទេស បើទោះជា​ពេល​នោះ​មាន​សម្តេច​ ប៉ែន នុត​ ជា​នាយករដ្ឋមន្រ្តី និង​សម្តេច​ព្រះ​នរោត្តម​ សីហនុ ជា​ប្រមុខរដ្ឋ​​ក៍ដោយ ​(ព្រះអង្គ​បាន​លាលែង​ពី​តំណែង​ផុត​កំពូល​នេះ​នៅ​ខែមេសា ឆ្នាំ១៩៧៦)​ ដែលតាមការពិត​ ​នោះ​គឺជា​តំណែង​ខ្យល់ ដែល​ក្រុម​ខ្មែរ​ក្រហម​ប្រគល់​អោយ…
  • ដល់ចូល​មក​ដល់​សម័យ​ព្រះរាជាណាចក្រ​ទី២នេះ សូមអស់លោក​អ្នក​គិត​ និង​ឆ្លើយ​ដោយ​ខ្លួន​ឯង​ចុះ…

ខាងក្រោមនេះ គឺជារូបថត​ឥស្សរជនខ្មែរ​​ ដែលធ្លាប់កាន់តំណែង​ជា​មន្ត្រី​​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល និង​ធ្លាប់​ចូល​ប្រឡូក​ក្នុង​នយោបាយ​ខ្មែរ​ពី​អតីតកាល….photographies of ex-prime minister khmer, cambodia

ស្រុកស្រែ

17 Responses to កាលប្បវត្តិ នៃ​អ្នក​ដឹកនាំ​​ប្រទេស​​កម្ពុជា​យើង…

  1. សាក​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ​ទើប​នឹង​ចេញ​ដោយ​លោក វ៉ានឌី កាអុន ទៅក្រែង​អាច​មាន​យោបល់​រឿង​ដូរ​ចុះ​ដូរ​ឡើង ព្រោះ​សៀវភៅ​គាត់​លំអិតពី ឆ្នាំ ១៨៦៣ មក​ដល់​បច្ចុប្បន្ន ។ នាយក​រដ្ឋ​មន្រ្តី​​អៀវ​កើស​មាន​ឧត្តម​គតិ​គួរ​ឲ្យ​គោរព មិន​គួរ​ត្រូវ​គេ​លួច​សម្លាប់​សោះ តើ​បង​ស្រុក​ស្រែ​អាច​ជួយ​រក​ឯកសារ​នោះ​ឲ្យ​ខ្ញុំ​បាន​ទេ ?

  2. ប្រហែល​ជា​ពិបាក​រក​អាន​ណាស់ តាម៉ាប់… តែ​ខ្ញុំ​នឹងព្យាយាម… តែ​ខ្ញុំ​ជឿ​ថា លោក​ចាស់​សល់​ពី​សង្គម​ ប្រហែល​ជា​​​​ចាំ​បាន​នូវ​ហេតុ​ការណ៍​​ទាំង​នេះ​ខ្លះ ហើយ​ខ្ញុំ​ដាក់​អត្ថបទ​នេះ​ទៅ​ ក៍ចង់​ដឹង​ពី​ព័ត៌មាន​ទូទៅ​​ក្នុង​ហេតុ​ការណ៍​កន្លង​ទៅ ដែល​បាន​កើត​ឡើង​​ក្នុង​ស្រុក​យើង។ ព្រោះ​រឿង​រ៉ាវ​ទាំងអស់​ ហាក់​ដូចជា​បូស​បិទមុខ​ជិតឈឹង ដែល​គ្មាន​នរណា​ហ៊ាន​ឆ្កឹះ​អោយ​ធ្លាយ​​ចេញ​មក​​សោះ។

  3. មនុស្សចាស់សល់ពីសង្គម

    អរគុណទៀតហើយលោកស្រុកស្រែដែលបានរំលឹកដល់រូបខ្ញុំ…..តែខ្ញុំសូមមិនហ៊ានចូលជ្រៅទៅដល់ចំណាប់អារម្មណ៌របស់បងប្អូនទាំងអស់ដែលលើកពីខាងដើមដែលមានបំណងចង់ដឹងពីរឿងពិតរបស់ជាតិយើងនឹងដែលពិតជារឿងយើងត្រូវតែដឹងនោះទេ…..ខ្ញុំចង់និយាយថារឿងរ៉ាវប្រវត្តិសាស្រ្តនៃប្រទេសជាតិមួយៗមិនថាខ្មែរយើងឬសាសន៍ណានោះទេវាសុទ្ធតែមានបង្កប់នូវអាថ៏កំបាំងពិសេសរៀងៗខ្លួន…ការសរសេរពីប្រវត្តិនៃប្រទេសក្តី ឬ​ ពីតំណព្រះរាជវង្សានុវង្សនៃព្រះរាជា​ជំនាន់មុនៗ​ដែល​ឡើង​សោយរាជ្យក្តី គឺបានធ្វើទៅតាមរឿងរ៉ាវពិតខ្លះ​និងចឿស​មិន​រួចពីមិន​ពិតខ្លះ​អាចថាទៅតាមការ​សន្និដ្ឋានរបស់ស្មេរ….ហើយស្មេរខ្លះក៏​សរសេរដោយមានការលំអៀងឬការនិយមចូលចិត្តរបបនយោបាយនោះខ្លះអញ្ចឹងទៅដែរទៅ…..ខ្ញុំមានឧទាហរណ៍មួយពីស្នាដែរៀមច្បងម្នាក់គឺលោកសាស្រ្តាចារ្យ កេង​វ៉ាន់សាក់ (មានមតិអ្នកនយោបាយខ្លះគេថែមទាំងចោទគាត់ថាជាមេរបប ប៉ុល ពត ទៅទឿតផងនោះ)ទាក់ទងដល់ប្រវត្តិសញ្ជាតិព្រះបាទជ័យវរ្ម័នទី៧ មានទស្សនៈមិនស្របគ្នាឡើយជាមួយនឹងសំណេរលោកសាស្រ្តាចារ្យ​​ ឃិន​សុខ ទៅលើភាពសមហេតុផលរៀងៗខ្លួន…នៅមានចំណុចខ្លះទៀតដែលអ្នកដឹកនាំប្រទេសធំៗ ដឹងហើយនិយាយមិនកើត..​ឧទាហរណ៍ថាឃើញគេមក​រំលោភទឹកដី​ឬក៏មានបំណងរំលោភអធិបតេយ្យ ប្រទេសខ្លួនហើយតែបើនិយាយវាអាចទៅ​ជាប៉ះពាល់ដល់ផលប្រយោជន៍គណបក្សខ្លួន គ្រួសារខ្លួន ឬអាចដល់អាយុជីវិត​ខ្លួនដែលកំពុងតែរស់សុខស្រួល។ល។ អ្នកទាំងនោះប្រាកដជានឹងពាំនាំយក​សេចក្តីពិនោះទៅជាមួយខ្លួនហើយនិងគ្មានអ្នកណាម្នាក់ដឹងបាននូវសេចក្តីពិត
    នោះទេ……ប៉ុន្តែអ្នកទាំងនោះសុទ្ធតែមានមូលហតុរបស់ខ្លួនដែលខ្លួនគិតថាសមរម្យគួរតែលាក់មិនសរសេរឲ្យគេដឹង។ល។តែទោះជាយ៉ាងណាក្តីតាមរយៈនៃសៀវភៅប្រវត្តិសាស្រ្តខ្មែរទោះជានិពន្ធដោយខ្មែរឬដោយជនជាតិបរទេសក្តីយើងគួរតែអានឲ្យបានច្រើននឹងដើម្បីប្រៀបធៀប….
    ខ្ញុំគ្រាន់តែចង់និយាយថាមើលត្រឹមសៀវភៅមួយឬច្រើន​ក៏មិនទាន់ប្រាកដថាការរៀបរាប់នោះសុទ្ធតែបានសំដែងពីអ្វីដែលកើតឡើងពិតទាំងអស់នោះដែរ………ខ្ញុំនឹងខំព្យាយាមមកជជែកលេងជាមួយលោកឲ្យបានច្រីនជាងនះទៀតតាមដែលអាចធ្វីបាន……សូមសំរាកមួយរយៈខ្លី…..អរគុណ!

  4. ហេហេ… អរគុណណាស់​លោក​ចាស់​សល់​ពី​សង្គម ។ លោក​មាន​ប្រសាសន៍​នេះ ពិត​ជា​ត្រូវ​ណាស់ ។ តែ​ខ្ញុំ​នៅ​តែ​យល់​ថា៖ ធ្វើ​ជា​អ្នក​នយោបាយ​​ គឺ​មិន​ត្រូវ​ចង​គំនុំ​​​នឹង​ព្រឹត្តិការណ៍​​ទេ… ហើយ​រឹតតែ​មិន​ត្រូវ​ខឹង​នឹង​អ្នក​សរសេរពី​ព្រឹត្តិការណ៍​ទាំងនោះ​​​ឡើង​វិញ​​​ដែរ..!! ព្រោះ​អ្នក​សរសេរ​សរសេរព្រឹត្តិការណ៍ គឺ​ជាស្មៀន​ឥត​គិត​ថ្លៃ​​សំរាប់ប្រវត្តិសាស្រ្ត​ ដើម្បី​ទុក​អោយ​អ្នក​ជំនាន់​ក្រោយ​បាន​សិក្សារ​ពី​ប្រវត្តិសាស្រ្ត​ពិត នៃ​បុព្វបុរស​ជំនាន់​មុន…។ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​ក៍​យល់​ដែរ​ថា ​ប្រវត្តិ​នៃ​ការ​វិវត្តន៍​នយោបាយ​ស្រុក​ទេស​យើង គឺ​មាន​ចំណុច​ច្រើន​ណាស់​ដែល​ហារទៅ​វាខ្លាក់ ខ្ជាក់​ទៅ​វា​ស្លែង បើ​ស្តោះ​ទៅ​ វា​ទើរ​លើ​ទ្រូង​ឯង… បាន​តែ​ត្រឹម​អង្គុយ​មើល​មុខ​គ្នាឯង​ឡឹងឡង់ៗ…​បែបនេះ​ឯង…។

  5. មនុស្សចាស់សល់ពីសង្គម

    សូមជំរាបសួរជាថ្មីលោកស្រុកស្រែ!ខ្ញុំគិតថាខ្លួន។ឯងដូចជាមានកិត្តិយស​ណាស់​ដោយបានរាប់អានជាមិត្តជជែកជាមួយលោក…លាក់បាំងអីវាសឹងដូចទៅអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ…សំរាប់ខ្ញុំផ្ទាល់ទេនិងអាចថាទុទិដ្ឋិទៅចុះ…ខ្ញុំយល់ថា ( បើជាតិ-សាសន៍ណា​មិនដឹងទេ) តែសំរាប់ចរឹតរបស់អ្នកដឹកនាំប្រទេស ឬហៅ​មួយបែបទៀតថា អ្នក​នយោបាយ នៃសាសន៍ខ្មែរយើងគឺប្រាកដ​ជាមិន​អាច​ទទួល​ឬ​អនុគ្រោះបាន​ទេនុវអ្វីដែលជាព្រឹត្តិការណ៍ពិតតែបាន​ប៉ះពាល់ទៅ​ដល់​ប្រជាប្រិយភាព​ឬអំណាច​របស់ខ្លួន-ក្រុមគ្រួសារខ្លួន នោះ ទោះតាមរយៈរូបភាព​ណាក៏ដោយទាំងការសរសេរ ការគូររូបភាព ឬ ការបញ្ចេញមតិ។ល។ .ផ្ទុយទៅវិញ គេនឹងផ្តល់ជាការ​លើកទឹក​ចិត្តជាសគុណផ្សេងៗ អាចជាលុយកាក់ បុណ្យសក្តិ​ មធ្យោបាយសំភារៈ(ក្នុងនោះក៏​មាន​ជំនូនខ្លះជា​​ ស្រីញី) លើកទឹកចិត្ត​ចំពោះ​អ្នកដែលចេះសរសើរ បញ្ចើចបញ្ចើ គេ..​បើទោះបីជាដឹងថាអ្នកនោះលើក​ដៃលើក​ជើងខ្លួនដោយេសចក្តីមិនពិតក៏ដោយ.។រឿងនេះមិនមែនទើបកើតមានក្នុងសង្គមយើងឥឡូវនេះទេ….ម្យ៉ាងរឿងវិវត្តិនយោបាយស្រុកយើង..ខ្ញុំសុំមិននិយាយច្រើនទេ..តែខ្ញុំចាប់អារម្មណ៍ថាចំពោះអ្នកនយោបាយដឹកនាំប្រទេសតាំងពីខ្ញុំដឹងក្តីមក….មិនដឹងថាខ្ញុំគិតត្រូវឬខុសនោះទេគឺអ្នកទាំងនោះតែងចាត់ទុកខ្លួនឯងថាជាម៉ែជាឪជីដូនជីតារបស់ប្រជារាស្រ្តខ្មែរ ជាម្ខាស់​ទឹកម្ចាស់ដីព្រៃព្រឹក្សាចង់ថាអី​ចង់ធីអី​ក៏​បាន…ស្រុកខ្មែរទាំងមូល​ជារបស់​គាត់ ក្រុមគ្រួសារគាត់ អញ្ចឹងទៅ..​មានរឿង​រ៉ាវ​អីជាមួយបរទេសអីគាត់ដោះ​ស្រាយ​ខ្លួនគាត់ទៅដោយមិនចាំបាច់និយាយជាមួយអ្នកណាទេ….មានប្រាប់ខ្លះដែរបើគេសរសើរ….(នេះហើយមូលហតុហារស្លាក់ខ្ជាក់មិនកើតនោះ …)
    តែលោកស្រុក​ស្រែ….​ម៉ារយៈបោះឆ្នោតពីឆ្នាំ​1993 មក ពិសេសក្នុងរយៈពេល​ឃោសនាម៉ាខែៗ ខ្ញុំធ្លាប់បានអ្នកដែលគេប្រុងទៅធើជាអ្នក​តំណាងរាស្រ្ត​អីគេ​បានមកដល់ផ្ទះលើកដៃសំពះយាយខ្មូំផងដែរគេថាគេជាកូនចៅរាស្រ្តមានខ្ញុំមានអីណឹងទៅវិញទៅណា..!ខ្ញុំមិនអីទេ តែយាយខ្ញុំគាត់ខឹងថាម៉េចពីមុនមិនមកម៉ោប្រកាច់អីច្រើនគ្នា..តើឲ្យគាត់បោះឲ្យអ្នកណាទៅ …បើកូនដូចតាគ្នាណឹង !

  6. Pingback: មូលហេតុ៣យ៉ាង​ដែល​ខ្ញុំ​មិនគាំទ្រ​ឲ្យ​មាន​​សាលាក្តីខ្មែរ​ក្រហម​ « តៀម​កាហ្វេ

  7. ខ្ញុំទើបតែដាក់បន្ថែម​រូបថត​អតីតឥស្សរជន​ខ្មែរ ដែល​ធ្លាប់​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី នៃ​ប្រទេស​កម្ពុជា​យើង ចាប់តាំង​ពីឆ្នាំ១៩៤៥ ដល់​បច្ចុប្បន្ន​ នៅ​ក្នុងអត្ថបទ​​​​ កាលប្បវត្តិនៃអ្នកដឹកនាំ​ប្រទេស​កម្ពុជាយើង នេះ ។ នៅ​ខ្វះ​រូប​ថត​របស់​ឥស្សរជន​ខ្លះ​ដែល​ខ្ញុំ​ពិបាក​ស្វែងរក…។

  8. ឃើញ​ថា​មួយរដ្ឋកាល នៃ​អ្នក​គ្រប់គ្រង (ជំនាន់ចាស់) មិនដែល​មាន​អ្នក​ណា​បាន​មួយ​ឆ្នាំ​ស្រួលបួលទេ, មិន​ដឹង​ជា​គេ​បោះឆ្នោត​១ឆ្នាំពីរដង ដូចលោក «គូថខ្យង» ចង់ ឬ ក៏​មាន​រឿង​អី​ផ្សេង ។ ឃើញ​អ្នក​ខ្លះ​កាន់​បាន​១ខែ!!!

    • បាទក្មេងស្រែ… លោកគូថខ្យង គាត់ផ្តល់យោបល់​ត្រូវតើ… បើសិន​ជាបច្ចុប្បន្ន ១ឆ្នាំ​មានការ​បោះឆ្នោត​ ៥ដង គឺប្រជាជន​នៅ​តាម​ជនបទ នឹងទទួល​​អំណោយ​បាន ៥ដងដែរ… គឺថា សឹងមិនចាំបាច់​រកស៊ី​អីទេ អង្គុយ​ចាំ​ទទួល​អំណោយ​ក៍​ស៊ី​គ្រប់​ដែរ… ហើយអ្នក​ដែល​យ៉ាប់​យំអត់ចេញ​ ដោយសារ​ទទួល​ការ​ចំណាយ​ខាង​រៀបចំ​អំណោយ​នោះ គឺ​ក្រុមចុះពង្រឹង​តាម​ឃុំ​​របស់​បក្ស​នីមួយៗ​នោះហើយ ដែលត្រួវរីងរៃ​​ដោយ​សារ​បក្សរបស់​ខ្លួន..!!

      • ខ្ញុំ​ថា​បើ​ត្រូវ​បោះ​ម៉ាឆ្នាំ​៥ដង​មែន អ្នក​ក្រៀម​ផ្អេះ ប្រហែល​ប្រជាជន​ធម្មតាៗ​ហ្នឹង​ទៅវិញរ៉េ ព្រោះ​រីក​តែ​ថ្ងៃ​ទទួល​អំណាយ លេង​ស្រាប់​តែ​បាន​អំណោយ​ហើយ​ម៉ោ អង្ករមួយបាវ ស្បែកជើង​ពីរគូរ ហ្នឹង រដ្ឋ​យកពន្ធ​២០០ភាគរយ លើ​ថ្លៃ​រក្សា​ទ្រព្យ​អីទៅ មិន​វីវរ​ទៅ​ហើយ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s