Gallery

បក្ខពួក TelexFree នៅ​ស្រុកខ្មែរ ​មាន​ការ​​ខឹង​សំបារ​នឹង​ស្រុកស្រែ…​

This gallery contains 2 photos.

រឿង​ហេតុរវាង​អ្នក​ដាក់​ទុន​រកស៊ីនៅ​ស្រុក​ខ្មែរ ជា​មួយ​នឹង​ក្រុម​ហ៊ុន​នៅ​ជើង​មេឃ​មួយ​ឈ្មោះ TelexFree នៅ​មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍ណា អះអាងថា​​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ។ ល្ងាច​នេះ ខ្ញុំ​សាក​​ចូល​ទៅ​មើល​វ៉ិបសៃ TelexFree ឃើញ​ដាក់​ព័ត៌មាន​ដូច​ខាង​ក្រោម៖ ប្រសិន​បើអ្វីៗ​វា​នឹង​ដំណើរ​ការ​ឡើង​វិញ​ដូច​ដើម, ជួយអរ..!!..​​ ទោះ​ជា​យ៉ាង​ណា ពេល​នេះ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​​រង់ចាំទេ… បើ​មិនសប្តាហ៍នេះ, សប្តាហ៍​ក្រោយ​​អាច​នឹង​ដំណើរ​ការ​ឡើង​វិញ​ហើយ!… ឬក៏​​… បើ​មិន​ខែ​នេះទេ, ច្បាស់​ជា​ខែក្រោយ​ហើយ!… ឬអាច… បើ​មិន​ឆ្នាំនេះទេ,​ ឆ្នាំ​ក្រោយ​នឹង​បើក​ដំណើរ​ការជា​ធម្មតា​​ឡើង​វិញ​ហើយ!…​ រួច… បើ​ឆ្នាំ​ក្រោយ​មិន​ឃើញទេ, ឆ្នាំ​ក្រោយ​មួយ​ទៀត​..!!.. សូម​ក្រឡេក​ទៅ​មើល​វ៉ិបសៃ​របស់​ក្រុម​ដែល​អះអាង​ថាជា TelexFree Cambodia វិញ​ម្តង។ នៅទំព័រ Contact Us ដែល​កាល​ពី​មុន​ ដាក់​រូប​ថៅកែ​ក្មេងៗ មុខ​ចិនៗ ៣នាក់​នោះ, ក្រោយ​ពេល​ខ្ញុំ​ដាក់​ប្រកាស​មួយ​ កាល​ពី​ម្សិល​ម្ង៉ៃ, ស្រាប់​តែ​ក្រុម​នេះ​ភ័យ​ខ្លួន ដក​រូប​តួអង្គ​ទាំង​បីរូប … Continue reading

Gallery

តើដំរីរកស៊ី​ដឹក​ភ្ញៀវ​ទេសចរណ៍​នៅ​អង្គរ មាន​ប៉ុន្មាន​ក្បាល?…

This gallery contains 9 photos.

ចំឡើយគឺ ៦ក្បាល!… ហើយ​ទាំង ៦ក្បាល​នោះ គឺ​សុទ្ធ​តែ​ជា​ដំរី​ញី និង​មាន​អាយុ​ក្នុង​ចន្លោះ​ចាប់​ពី ៣០ឆ្នាំ ដល់ ៥០ឆ្នាំ​ ។ ពួកវា​ត្រូវ​បាន​នាំ​យក​មក​ពី​ខេត្ត​រតនៈគីរី​ ទាំង​អស់…។​ ក្នុង​ឳកាស​នៅ​ឡេឡឺពេល​អង្គរ​សង្រ្កាន្ត​ឆ្នាំ​នេះ, ខ្ញុំ​ឆ្លៀត​ពេល​ថត​ដំរី​​ដឹក​ភ្ញៀវ​​បាន​មួយ​ប៉ុស្តិ​ដែរ ក្នុង​ពេល​ដែល​ពួកវា​កំពុង​ឈរ​ជុំ​គ្នារង់​ចាំ​បំរើ​សេវា​កម្ម​ដឹក​ភ្ញៀវ​នៅ​ខាង​កើត​អង្គរ​ធំ ឬ​ប្រាសាទ​បាយ័ន ។ ដំរី​ដឹក​ភ្ញៀវ​ទាំង ៦ក្បាល​នេះ ពេល​ព្រឹក ពួក​វា​មាន​កម្មវិធី​ដឹក​ភ្ញៀវដើរ​មួយ​ជុំប្រាសាទ​បាយ័ន, ឯ​ពេល​ល្ងាច ពួកវា​មាន​កម្មវិធី​ដឹក​ភ្ញៀវ​ឡើង​ចុះ​ភ្នំបាខែង ។ ចំពោះ​តំលៃ​សំបុត្រ​វិញ, សេវាកម្ម​ជិះ​មួយ​ជុំ​ប្រាសាទ​បាយ័ន ក្នុង​ម្នាក់​ ១៥ដុល្លារ ហើយ​នៅ​លើ​​រយាង​ដំរីមួយ​ អាច​ផ្ទុក​​ភ្ញៀវ​អ្នកដំណើរ​បាន ៣នាក់ ។ ចំណែក​សេវាកម្ម​​នៅ​ភ្នំ​បាខែង​វិញ, មនុស្ស​ម្នាក់ បើឡើងភ្នំ​តំលៃ ២០ដុល្លារ និង​ចុះពី​លើ​ភ្នំ​វិញ​តំលៃ ១៥​ដុល្លារ។ នៅ​មាន​សេវាសកម្ម​ជិះ​ថតរូប​ផងដែរ, សំរាប់​ខ្មែរយើង … Continue reading

Gallery

ទិដ្ឋភាព​សំណង់​ស្ពាន​អ្នកលឿង ថ្ងៃនេះ…

This gallery contains 24 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពសំណង់ស្ពានអ្នកលឿង ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ សំរាប់​ខែមេសា ឆ្នាំ២០១៤ នេះ…។ មើល​តាម​រូបភាព, តួស្ពានត្រូវ​បាន​យោង​ភ្ជាប់​ដោយ​ខ្សែ​កាប្លិ​ធំៗ ​កំពុង​តែ​លូតចេញ​ពី​សសរ​ធំ​ទាំង​ពីរ​​នៅ​កណ្តាល​ទន្លេរ ហើយ​មិន​យូរ​ទេ, វា​នឹង​មក​ភ្ជិត​មុខ​គ្នា​បង្កើត​បាន​ជា​​ស្ពាន​យ៉ាង​ត្រដែត​លូន​កាត់​ទទឹង​ទន្លេរ​មេគង្គ​ នា​ពេល​អនាគត​ឆាប់ៗ​នេះ…។ បើ​តា​មសារព័ត៌មាន​មួយ​ចំនួន ដែល​បាន​ប្រកាស​អោយ​ដឹង​កាល​ពី​ខែ​មីនា​កន្លង​ទៅ, ស្ពាន​ឆ្លង​កាត់​ទន្លេរ​មេគង្គ​ដ៏វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ នឹង​ស្ថាបនា​ហើយ​រួច​រាល់​នៅ​ខែ​មីនា ឆ្នាំក្រោយនេះ​ហើយ។ បើ​ពិត​ជា​ដូច្នេះ​មែន, ខែនេះ​ឆ្នាំក្រោយ អស់​លោក​អ្នកនឹង​ព្រាត់​​លែង​បាន​ជួបមុខ​​បងៗ ខាង​សាឡាង​អ្នក​លឿង​ជា​ទី​ស្នេហា ​​ជារៀង​​​រហូត​​​ហើយ..!!.. បើ​មាន​ឳកាស, ៣ខែក្រោយ ខ្ញុំ​នឹង​ទៅ​អើត​មើល​ស្ពាន​នេះ​ម្តង​ទៀត…៕​​ ស្រុកស្រែ ___________________ អត្ថបទដែលទាក់ទង៖ ​សំណង់​ស្ពានអ្នកលឿង ​នាខែវិច្ឆិកា ​ឆ្នាំ២០១៣ សំណង់ស្ពានអ្នកលឿង ​នាខែមិថុនា ​ឆ្នាំ២០១៣ សំណង់ស្ពានអ្នកលឿង នាខែមីនា ឆ្នាំ២០១៣

Gallery

“វិធីរកលុយងាយៗ” ​ត្រឡប់​​ទៅ​ជា​​ “វិធីបោកលុយ​ងាយៗ” ​វិញហើយ…

This gallery contains 1 photos.

ខាង​លើ​នេះ ជា​ផ្ទាំង​ព័ត៌មាន​ពេល​ចូល​ទៅ​កាន់​គេហទំព័រ TelexFree ។ វា​លែងចេញ​ព័ត៌មាន​ដូច​រាល់​ដង​ទៀត​ហើយ… បាន​ន័យ​ថា ម្ចាស់ ឬក្រុមហ៊ុន​មួយនេះ​បាន​បិទ​ទ្វារ​​ឈប់​រក​ស៊ី​ហើយ..!!.. មួយរយៈ​ចុងក្រោយនេះ ក្រុម​​អ្នក​និយម​​លេង​អ៊ីនធើណិត មាន​ការ​ផ្សព្វ​ផ្សាយ​តៗគ្នា អំពី​ការ​បណ្តាក់​ទុន​​រកស៊ី​​​ជា​មួយ​ក្រុមហ៊ុននៅ​ជើង​មេឃ​មួយ​ឈ្មោះថា តេឡិចហ្វ្រី (TelexFree) ។ ការ​រក​ស៊ី​ជា​មួយ​ក្រុម​ហ៊ុន​នេះ ​នឹង​​តំរូវ​អោយ​អ្នក​ចង់​ចុះ​ឈ្មោះ​ជា​សមាជិក ត្រូវ​តែ​​បង់​ប្រាក់ជា​មុន តាមតិច តាម​ច្រើន ទៅ​តាម​ការ​លោភ​លន់​របស់​បុគ្គល​ម្នាក់ៗ…។ មក​ដល់​ថ្ងៃ​នេះ អតិថិជននៅ​ស្រុក​ខ្មែរ​យើង ជា​សមាជិក​របស់ TelexFree ដែល​មាន​ចំនួន​រាប់​ពាន់​នាក់ (សឹង​ចូល​ម៉ឺននាក់​ផង​ក៏​មិន​ដឹង)​ ប្រហែល​ជាយំ​មិន​ចេញ​ទឹក​ភ្នែក​ទេ​មើល​ទៅ..!!.. ពី “វិធីរកលុយងាយៗ” ត្រឡប់​ទៅជា “វិធីបោកលុយងាយៗ” វិញម្តង… តាម​ពិត​ទៅ TelexFree បាន​មក​ដល់​ស្រុក​ខ្មែរតាំង​ពីប្រហែល​​មួយឆ្នាំ​មុន​ម៉្លេះ​, តែនៅ​​មិនទាន់​​ជា​ទី​ចាប់​អារម្មណ៍ ដល់​ស្រទាប់​អ្នក​លោភលន់​នៅ​ស្រុក​យើង​ប៉ុន្មាន​ទេ។ គឺ​ទើប​តែ​​ពេល​​ថ្មីៗ​​នេះទេ ដែល​មាន​ឮដំណឹង​ស្តី​​អំពី​ការ​បើក​បង្រៀន​ … Continue reading

Gallery

អ្នកលក់ទឹកត្នោត៖ សម័យនេះ​ គេ​និយម​ផឹក​គ្រឿង​កំប៉ុង, ​គេ​មិន​ចូល​ចិត្ត​របស់​ពី​​​ធម្មជាតិ​ទេ..!!..

This gallery contains 6 photos.

មាន​សំបុរខ្មៅ​ស្រអែម ប្រកប​​ដោយ​ទឹក​មុខ​ស្ងប់​ស្ងួត, ចាន់ សាវឿន ដែល​មាន​វ័យ ៣១ឆ្នាំ បាន​ប្រកប​របរ​លក់​ទឹក​ត្នោត​ផ្អែម នៅ​តាម​ប្រាសាទ​នានា​ ក្នុង​តំបន់​អង្គរ អស់​រយៈ​ពេល ៦ឆ្នាំ​កន្លង​មក​ហើយ។ នៅ​ក្រោម​ម្លប់​ឈើ ខាង​មុខ​លាន​ជល់ដំរី, សាវឿន បាន​រៀបរាប់​អោយ​ដឹង​ថា អតិថិជន​របស់​​គាត់​ ភាគ​ច្រើន​ជា​ភ្ញៀវ​ទេសចរណ៍​​មក​ពី​ប្រទេស​ចិន និង​វៀតណាម…  “ទឹកត្នោត​ខ្ញុំ លក់​ដាច់​បាន​តែ​ភ្ញៀវចិន និង​វៀតណាម… អ្នក​នាំ​ភ្ញៀវ បាន​ប្រាប់​ភ្ញៀវ​ពីរឿង​​ទឹក​ត្នោតផ្អែម… ដល់​​ភ្ញៀវភ្លក្ស​សាក​មើល​ទៅ គេថា​ឆ្ងាញ់, គេ​ចូល​ចិត្ត​ណាស់..!!… តែ​ខ្មែរ​យើង​ទេ… សម័យ​នេះ គេ​និយម​ផឹក​គ្រឿង​កំប៉ុង, ផឹក​គោជល់​អីណឹង… គេ​មិន​ចូល​ចិត្ត​របស់​​​ពីធម្មជាតិទេ..!!..” ។ នៅ​កន្ទុយ​កង់ សាវឿន, មាន​ទឹកត្នោត​ផ្អែម​​ចំនួន ៦បំពង់ ដែល​គាត់​បាន​ដឹក​ដើរ​លក់​ពី​ប្រាសាទ​មួយ​ ទៅប្រាសាទ​មួយ។ ​ទឹក​ត្នោត​ផ្អែម​ដែល​ សាវឿន … Continue reading

Gallery

ស្តេចអុកចត្រង្គ សម័យកាល​អង្គរ​សង្រ្កាន្ត​២០១៤ ​រកឃើញ​​ហើយ…

This gallery contains 24 photos.

ការប្រកួត​អុកចត្រង្គ​ជ្រើសរើស​ជើង​ឯក អង្គរសង្រ្កាន្តឆ្នាំ២០១៤ បាន​បញ្ចប់​ហើយ កាល​ពី​ព្រឹកមិញ​នេះ នៅ​ទីលាន​ប្រកួត​អុក​មុខ​អង្គរ​តូច។ កីឡាករ ឈាវ បូរ៉ា អាយុ ២៤ឆ្នាំ, មក​ពីខេត្តកំពង់ចាម បាន​យក​ឈ្នះ​លើ​គូប្រកួត​របស់​ខ្លួនដែល​ជា​រៀម​ច្បង គឺ​កីឡាករ គ្រួច ចន្ថារិទ្ធ អាយុ ៤៧ឆ្នាំ, មកពី​ខេត្ត​ស្វាយរៀង ចំនួន​ពីរ​ក្តារ​ជាប់​គ្នា  រួច​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​អង្គរ​សង្រ្កាន្ត​ឆ្នាំ​២០១៤ នេះ។ ពិធី​ប្រកួត​ផ្តាច់​ព្រ័ត្រ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​​លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ថោង ខុន និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។ ការ​ប្រកួត​នេះ ក៏​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ផងដែរ។ ដោយ​មាន​ការ​យឺត​យ៉ាវ​បន្តិច ទើប​ខ្ញុំ​ទៅ​មិន​ទាន់​ការ​ប្រកួត​សាក​ល្បង​នៅ​លើ​ក្តារ​អុក​ធំ។ នៅក្បែរ​​​ទីលាន​ប្រកួត មាន​គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​ អង្គុយ​ជា​ជួរ​នៅ​លើ​វេទិកា។ ​ទល់​មុខ​នឹង​វេទិកា​កិត្តិយសនេះ មានអេក្រង់​ទូរទស្សន៍​ធំមួយ ស្ថិត​នៅ​ខាង​កើត​​ក្តារ​អុក​ធំ ដែល​ងាយ​ស្រួល​ដល់​សាធារណជន​តាម​ដាន​ទស្សនា​​នូវ​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ។ ​​ ក្តារទី១, … Continue reading

Gallery

៥នាទី ជួប​ជាមួយអ្នក​​រើស​សំរាម​មុខ​លានជល់ដំរី

This gallery contains 6 photos.

“ខ្មែរយើងចូលចិត្តពង្រាយសំរាម​… មិនដូចពួក​បរទេសទេ..!!..” នេះគឺ​ជា​ប្រសាសន៍​របស់​បុគ្គលិក​រើស​សំរាម​មួយ​រូប​ឈ្មោះ កើត សំ ដែល​ចង់សំដៅ​ទៅលើ​អ្នក​ពង្រាយ​សំរាម​នៅ​មុខ​លាន​ជល់​ដំរី…។ មាន​ទីលំនៅ​ក្នុង​ភូមិអង្គរក្រៅ ឃុំគោកចក, កើត សំ ជា​ស្រ្តី​មួយរូប ក្នុង​ចំណោម​ស្រ្តី ៤០រូប ដែល​​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្រមូល​សំរាម ជ្រើស​រើសជា​បុគ្គលិក​​បណ្តោះ​អាសន្ន​ មាន​នាទី​ជា​អ្នក​ដើរ​រើស​សំរាម ​នៅ​ក្នុង​អំឡុង​ពេល​នៃអង្គរ​សង្រ្កាន្ត​ឆ្នាំ២០១៤ នេះ។ មួយក្រុមគ្នា​ ៤០នាក់​របស់​ កើត សំ គឺទទួល​ខុស​ត្រូវដើរ​រើស​សំរាម និង​ប្រមូល​សំរាម​ពីប្រាសាទ​បាយ័ន ទៅដល់ចុងលានជល់ដំរី ។​ នៅម្ខាង​ផ្លូវ មុខ​លាន​ជល់ដំរី គឺ​ជា​ឆាក​ប្រគុំ​តន្រ្តី។ ដោយ​ហេតុនេះ​ហើយ ទើប​មាន​ការ​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​ អោយ​ទៅ​អង្គុយ​ទស្សនានៅ​ពេល​រាត្រី។ ស្រ្តីឈ្មោះ កើត សំ បាន​អោយ​ដឹង​បន្ត​ទៀត​ថាៈ “ការងារចាប់ផ្តើម​ពីម៉ោង ៥ព្រឹក ដល់​ម៉ោង​ ៥ល្ងាច… … Continue reading